កិច្ចប្រជុំបូកសរុបលទ្ធផលការងារកសិកម្មប្រចាំសប្តាហ៍ខែមេសា និងទិសដៅសម្រាប់សប្តាហ៍បន្ត ឆ្នាំ២០១៩
ចេញ​ផ្សាយ ០២ មេសា ២០១៩
334

នាថ្ងៃអង្គារ ១៣រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ហៃទី០២ ខែមេសា ឆ្នាំ២០១៩

នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារកសិកម្មប្រចាំសប្តាហ៍ខែមេសា ឆ្នាំ២០១៩ ក្រោមអធិបតីលោក ឈៀង តុលា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងមានការចូលរួមពី លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ លោក លោកស្រីនាយ និងនាយរងខណ្ឌទាំង២, លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យចំណុះមន្ទីរទាំង១០ ដែលមានរបៀបវារៈដូចខាងក្រោម៖

១.មតិស្វាគមន៍ និងបើកអង្គប្រជុំរបស់លោកប្រធានអង្គប្រជុំ

២.ផ្សព្វផ្សាយលិខិតលេខ ២៧០២ កសក ស្តីពីការប្រើប្រាស់យានយន្តគ្រប់ប្រភេទ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

៣.ពិនិត្យឆ្លងរបាយការណ៍សម្រាប់ដាក់ជូនខេត្ត និងក្រសួង

៤.បទបង្ហាញលទ្ធផលការងារតាមបណ្តាការិ. អង្គភាពអនុវត្តបាន និងបញ្ហាប្រឈម

៥.មតិយោបល់ និងថ្នាក់ដឹកនាំខណ្ឌទាំង២ និងការិ.ចំណុះមន្ទីរទាំង១០

៦.មតិយោបល់របស់លោក លោកស្រី អនុប្រធានមន្ទីរ

៧.មតិបូកសរុបបិទអង្គប្រជុំ របស់លោកប្រធានអង្គប្រជុំ

+ ទិសដៅអនុវត្តខែបន្ទាប់រួមមាន៖

-បន្តចុះតាមដានស្ថានភាពទឹក និងដំណាំរដូវប្រាំង និងបន្តផ្សព្វផ្សាយ​សារាចរណែនាំរបស់រាជរដ្ឋាភិបាល ស្តីពី     ការចាត់វិធានការណ៍ថែរក្សាទឹកទុក សម្រាប់ប្រើប្រាស់ និងការឡើងកំដៅ នៅរដូវ​ប្រាំ។

-បន្តការអនុវត្តគម្រោងជំរុញផលិតកម្មស្បៀង និងគម្រោងLASEDII។

-​ចុះពិនិត្យតាមដានការងារ និងចូលរួមសន្និបាត របស់សហគមន៍កសិកម្ម។

-បន្តចុះត្រួតពិនិត្យតាមដានមូលដ្ឋានអាជីវកម្មសម្ភារកសិកម្ម និងជំរុញការធ្វើលិខិតអនុញ្ញាតដល់អាជីវករដែល ហួសសុពលភាព នៅតាមបណ្តាស្រុក។

-​បន្តចុះពិនិត្យតាមដាន និងសម្របសម្រួលការអភិវឌ្ឍន៍ របស់ក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច។

-បន្តចុះត្រួតពិនិត្យអនាម័យសត្វ សាច់ នៅតាមទីសត្តឃាតដ្ឋាន និងកន្លែងដាក់តាំងលក់សាច់នៅទីផ្សារ  ,ពិនិត្យតាមដានកសិដ្ឋានចិញ្ចឹមសត្វ កន្លែងលក់បសុឱសថ, ពិនិត្យ តាមដាន និងព្យាបាលជម្ងឺសត្វ, ចុះចាក់វ៉ាក់សាំងសារទឹក   និងអុតក្តាមគោ-ក្របីតាមបណ្តាស្រុក និងផ្សព្វផ្សាយការសាងសង់ ប្រើប្រាស់ឡជីវឧស្ម័ន និងកាកសំណល់ទូទៅ។

-បន្តផ្សព្វផ្សាយ និងអនុវត្តច្បាប់ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើ និងសត្វព្រៃគ្រប់ប្រភេទ ,ផ្សព្វផ្សាយការទប់    ស្កាត់ភ្លើងឆេះព្រៃ និងជំរុញការធ្វើនិយ័តកម្ម ច្បាប់ដល់បណ្តារោងអាជីវកម្មផល អនុផលព្រៃឈើ។

-ចុះប្រមូលពត៍មានទាក់ទងនឹងដំណាំស្វាយជាមួយមន្រ្តីកសិកម្មទាំង ៨ក្រុង ស្រុក។

-បន្តទំនាក់ទំនងស្នើសុំបៀវត្សខែមេសា ឆ្នាំ២០១៩។

-ចុះស្រង់តម្លៃទីផ្សារកសិផលនៅផ្សារកំពង់ស្ពឺ ។

ចំនួនអ្នកចូលទស្សនា
Flag Counter