កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំសប្តាហ៏ សម្រាប់ខែមីនា ឆ្នាំ២០១៩ របស់ការិយាល័យផលិតកម្ម និងបសុព្យាបាល
ចេញ​ផ្សាយ ៣០ មីនា ២០១៩
353

ថ្ងៃសុក្រ ០៩រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩

លោកប្រធាន ទេព វិចិត្រមុនី ប្រធានការិយាល័យ បានដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៏ ដោយមានការចូលរួមពីមន្រ្តីសរុបចំនួន ៣៥ នាក់ (ស្រី្ត ៦ នាក់ )

+លទ្ធផល÷

-គោឈឺសរុប ៨៧ ក្ប ព្យាបាលជា ៨៦ក្ប កំពុងព្យាបាល ០ក្ប ងាប់ ១ក្បាល  រោគសញ្ញា ហើមពោះ,ក្តៅដង្ហក់,អន់ចំណី,រាគ

-ជ្រូកឈឺសរុប ២៩ ក្ប ព្យាបាលជា ២៦ក្បាល និងងាប់ ៣ក្បាល។

-ផ្សព្វផ្សាយសារាចរណែនាំលេខ ១៩៩ សរណន កសក ចុះថ្ងៃទី ២១/០២/២០១៩ ស្តីពីវិធានការទប់ស្កាត់បន្ទាន់ដើម្បីត្រួតពិនិត្យ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺប៉េស្តជ្រូកអាហ្វ្រិកដល់មន្រ្តីប្រចាំការស្រុកទាំងអស់ដែលបានចូលរួម។

ផែនការបន្ត÷

-តាមដានស្ថានភាពជម្ងឺសត្វ,កសិដ្ឋាន

-ពិនត្យសត្វ សាច់នៅសត្តឃាតដ្ឋាន

-ចាក់វ៉ាក់សាំងការពារជម្ងឺសត្វ

-ចុះផ្សព្វផ្សាយពីជម្ងឺប៉េស្តជ្រូកអាហ្វ្រិក

ចំនួនអ្នកចូលទស្សនា
Flag Counter