សកម្មភាពការងារខណ្ឌរដ្ឋបាលព្រៃឈើ
ចេញ​ផ្សាយ ២៦ មីនា ២០១៩
350

នាថ្ងៃច័ន្ទ ៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ 

-លោក ផល មុនី នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារវិស័យព្រៃឈើប្រចាំត្រីមាសទី១ ដោយមានការចូលរួមពីលោកនាយរងខណ្ឌ លោកនាយ លោកនាយរងផរព និងលោកនាយសរព ក្រោមឱវាទខណ្ឌ នៅខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ ។

-សង្កាត់រដ្ឋបាលព្រៃឈើថ្ពង រួមជាមួយក្រុមការងាររដ្ឋបាលព្រៃឈើចុះសិក្សាស្រាវជ្រាវនឹងកំណត់តំបន់ដែលមានសក្ដានុពល់សម្រាទេសចរណ៍ធម្មជាតិនៅក្នុងសហគមន៍ព្រៃឈើប្រាំបីមុម ។

-លោកនាយផ្នែករដ្ឋបាលព្រៃឈើបសេដ្ឋ បានដឹកនាំសរពក្រោមឱវាទ រួមជាមួយ សរព.សទ សហការជាមួយអាជ្ញាធរឃុំពោធិ៍អង្គ្រង និងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចុះប្រតិបត្តិការបង្ក្រាបការធ្វើសន្និធិឈើ ដោយគ្មានលិខិតអនុញ្ញាត នៅចំណុចភូមិព្រៃខ្លា ឃុំពោធិ៍អង្រ្គង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយរឹបអូសបានឈើមូលប្រភេទលេខ២ (ឈើទាល) ចំនួន ១៥កំណាត់ ស្មើនឹង ១,៣០៨ម៉ែត្រត្រីគុណ កំពុងរក្សាទុកនៅទីស្នាក់ការខរព.កស្ព ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់ស្តីពីព្រៃឈើ ។

ចំនួនអ្នកចូលទស្សនា
Flag Counter