សកម្មភាពការងារនៃការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម
ចេញ​ផ្សាយ ២៦ មីនា ២០១៩
370

នាថ្ងៃច័ន្ទ ៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩

-លោក ជូ សារឹម ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងមន្ត្រី ០១នាក់  បានចូលរួមមហាសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ របស់សហគមន៍កសិកម្មឃុំការហែង ដោយមានអ្នកចូលរួមសរុបចំនួន ៤៦ នាក់/ស្រី្ត ៦នាក់។ 

-មន្រ្តីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មចំនួន ២រូប បានចូលរួមសម្របសម្រួលក្នុងការធ្វើផែនការសម្រាប់ឆ្នាំ ២០១៩ របស់សហគមន៍កសិកម្មចំនួន៥  រួមមាន សហគមន៍កសិកម្មរស្មីសាមគ្គី    សហគមន៍កសិកម្មចំបក់  សហគមន៍កសិកម្មត្រែងត្រយឹង  សហគមន៍កសិកម្មតាំងស្យា   និងសហគមន៍កសិកម្មព្រៃរំដួល ។

ចំនួនអ្នកចូលទស្សនា
Flag Counter