សិក្ខាសាលាបណ្តុះបណ្តាលស្តីពី "ការអនុវត្តកិច្ចព្រមព្រៀងកសិកម្ម(AOA) និងកិច្ចព្រមព្រៀងSPS ក្នុងក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក(WTO) និងការជម្រុញការនាំចេញផលិតផលកសិកម្ម"
ចេញ​ផ្សាយ ២៦ មីនា ២០១៩
423

នាថ្ងៃច័ន្ទ ៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩

លោក ជា ហុកលី ប្រធានការិ. និងលោកអនុប្រធានការិ បានចូលរួមសិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពី ការអនុវត្តកិច្ព្រមព្រៀងកសិកម្ម(AOA) និងកិច្ចព្រមព្រៀងSPS ក្នុងក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក(WTO) និងការជម្រុញការនាំចេញផលិតផលកសិកម្ម រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី ២៥-២៧ ខែមិនា ឆ្នាំ ២០១៩ ក្រោមការចូលរួមដោយលោកបណ្ឌិត ព្រំ សុមានី ប្រធាននាយកដ្ឋានសហប្រតិបតិ្តការអន្តរជាតិ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទព្រមទាំងអស់លោក លោកស្រី ដែលអញ្ជើញមកពីបណ្តាមន្ទីរកសិកម្មខេត្ត អគ្គនាយកដ្ឋានកសិកម្ម អគ្គនាយកដ្ឋានកៅស៊ូ ក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ រដ្ឋបាលព្រៃឈើ នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ សរុបចំនួន ៥១នាក់/ស្រី១៥ នាក់ នៅសណ្ធាគារខេមរា ខេត្តកំពត។

ចំនួនអ្នកចូលទស្សនា
Flag Counter