សកម្មភាពការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ ប្រចាំថ្ងៃពុធ ១៥កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩
ចេញ​ផ្សាយ ២២ មីនា ២០១៩
397

សកម្មភាពការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ ប្រចាំថ្ងៃពុធ ១៥កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩

១.ការងារថ្នាក់ដឹកនាំ

-នៅសាលប្រជុំនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ លោក ឈៀង តុលា ប្រធានមន្ទីរ បានដឹកនាំកិច្ចប្រជុំប្រចាំខែមីនា ឆ្នាំ២០១៩ ដើម្បីពិនិត្យការអនុវត្តការងារ និងលើកទិសដៅបន្ត ព្រមទាំងផ្សព្វផ្សាយ លិខិតបទដ្ឋាន ផ្សេង របស់ក្រសួង និងរដ្ឋបាលខេត្ត។ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខណ្ឌ ផ្នែក រដ្ឋបាលព្រៃឈើ និងជលផល ថ្នាក់ដឹកនាំការិ.ជំនាញ និងការិយាល័យកសិកម្មក្រុងស្រុក សរុប ២៨នាក់ ស្រី ៣នាក់។

-លោកស្រី ណុប សុគន្ធ អនុប្រធានមន្ទីរ បានដឹកនាំមន្រ្តីការិ.ផលិតកម្ម និងបសុព្យាបាល ០២រូប និងមន្រ្តីការិ. ក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម ០១រូប និងក្រុមការងារកម្មវិធីឡជីវឧស្ម័នខេត្តចំនួន ០៤រូប ដើម្បីចូលរួមសិក្ខាសាលាផ្សព្វផ្សាយថ្នាក់ជាតិស្តីពី "គម្រោងសិក្សាបច្ចេកវិទ្យាឡជីវឧស្ម័នខ្នាតមធ្យមសម្រាប់បរិស្ថានឆ្លាតវៃ" ក្រោមអធិបតីភាព ឯកឧត្ដម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មាការតម្រង់ទិសកម្មវិធីឡជីវឧស្ម័នជាតិ ព្រមទាំងអស់លោក លោកស្រី ដែលអញ្ជើញមកពីបណ្តាលគ្រឹះស្ថានមីក្រូហរិញ្ញវត្ថុ ម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូក អង្គការ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងតំបន់គោលដៅរបស់កម្មវិធី សរុបអ្នកចូលរួមប្រមាណ ៨០នាក់ នៅសណ្ឋាគារកាំបូឌីយ៉ាណា។

គោលបំណង៖ ដើម្បីផ្សព្វផ្សាយពីលទ្ធផលនៃការសិក្សាស្រាជ្រាវឡជីវឧស្ម័ន ខ្នាតមធ្យម សម្រាប់បរិស្ថានឆ្លាតវៃ នៅខេត្តកំពង់ស្ពឺ និងខេត្តតាកែវ ដោយចាប់យកឧស្ម័នមេតានពីលាមកសត្វជ្រូក បំលែងទៅជាជីវឧស្ម័ន ដើម្បីផលិតជាថាមពលអគ្គីសនី និងការផលិតជីកំប៉ុស្តិ៍ផ្សំពីជីឡលាមកជ្រូក។

២.ការងារអង្គភាពជំនាញ

ក.ការងារផលិតកម្ម និងបសុព្យាបាល

-លោកអនុប្រធាន និងកញ្ញាអនុប្រធានចូលរួមសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលនៃការអនុវត្តគម្រោងសិក្សាបច្ចេកវិទ្យាឡជីវឧស្ម័នខ្នាតមធ្យមសម្រាប់បរិស្ថានឆ្លាតវៃ រៀបចំដោយកម្មវិធីឡជីវឧស្ម័នថ្នាក់ជាតិ ឧបត្តម្ភដោយកម្មវិធីសម្ព័នភាពប្រែប្រួលអាកាសធាតុ។

-លោកអនុប្រធានការិ. បានចូលរួមប្រជុំបូកសរុបការងារកសិកម្ម រន ប្រចាំខែមីនា លើកទិសដៅខែមេសា ឆ្នាំ២០១៩ នៅមន្ទីកសិកម្ម រន កស្ព។

-មន្ត្រីប្រចាំការស្រុកគងពិសី ចូលរួមប្រជុំជាមួយក្រុមប្រឹក្សាឃុំស្នំក្រពើ ដើម្បីផ្សព្វផ្សាយពីការឡើងកំដៅ ខ្វះទឹក ប៉ះពាលដល់សុខភាពសត្វ មានអ្នកចូលរួម៨នាក់(ស្រី១ នាក់)

-មន្ត្រីប្រចាំការស្រុកឧដុង្គ ចុះណែនាំម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកអោយមានការរិតបន្តឹងការចេញចូល និងអនុវត្តជីវសុវត្ថិភាពអោយបានតឹងរ៉ឹង។

ខ.ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ

-លោកនាយផរព.បស រួមជាមួយលោក ចាន់ មុនីនាថ នាយរងផរព.បស លោកនាយ សរព.ត្រត្រ និងលោក ឌឹម សូនី មន្ត្រីផរព.បស បានចូលរួមជាមួយឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ចុះពិនិត្យទីតាំងដែលត្រូវដាំដើមឈើឡើងវិញ ក្នុងតំបន់ទីលានបាញ់គ្រាប់ពិត របស់មជ្ឈមណ្ឌលហ្វឹកហ្វឺនទ័ពជើងគោក ស្ថិតនៅតំបន់ពេជ្រនិលភាគខាងត្បូង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

-លោកនាយរងខណ្ឌចូលរួមប្រជុំប្រចាំខែមីនា  នៅមន្ទីរកសិកម្ម។

-ពុំមានបទល្មើសព្រៃឈើទេ។

ចំនួនអ្នកចូលទស្សនា
Flag Counter