សិក្ខាសាលាផ្សព្វផ្សាយថ្នាក់ជាតិស្តីពី "គម្រោងសិក្សាបច្ចេកវិទ្យាឡជីវឧស្ម័នខ្នាតមធ្យមសម្រាប់បរិស្ថានឆ្លាតវៃ"
ចេញ​ផ្សាយ ២២ មីនា ២០១៩
425

នាព្រឹកថ្ងៃពុធ ១៥កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩

លោកស្រី ណុប សុគន្ធ អនុប្រធានមន្ទីរ បានដឹកនាំមន្រ្តីការិ.ផលិតកម្ម និងបសុព្យាបាល ០២រូប និងមន្រ្តីការិ. ក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម ០១រូប ព្រមទាំងក្រុមការងារកម្មវិធីឡជីវឧស្ម័នខេត្តចំនួន ០៤រូប ដើម្បីចូលរួមសិក្ខាសាលាផ្សព្វផ្សាយថ្នាក់ជាតិស្តីពី "គម្រោងសិក្សាបច្ចេកវិទ្យាឡជីវឧស្ម័នខ្នាតមធ្យមសម្រាប់បរិស្ថានឆ្លាតវៃ" ក្រោមអធិបតីភាព ឯកឧត្ដម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មាការតម្រង់ទិសកម្មវិធីឡជីវឧស្ម័នជាតិ ព្រមទាំងអស់លោក លោកស្រី ដែលអញ្ជើញមកពីបណ្តាលគ្រឹះស្ថានមីក្រូហរិញ្ញវត្ថុ ម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូក អង្គការ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងតំបន់គោលដៅរបស់កម្មវិធី សរុបអ្នកចូលរួមប្រមាណ ៨០នាក់ នៅសណ្ឋាគារកាំបូឌីយ៉ាណា។

គោលបំណង៖ ដើម្បីផ្សព្វផ្សាយពីលទ្ធផលនៃការសិក្សាស្រាជ្រាវឡជីវឧស្ម័ន ខ្នាតមធ្យម សម្រាប់បរិស្ថានឆ្លាតវៃ នៅខេត្តកំពង់ស្ពឺ និងខេត្តតាកែវ ដោយចាប់យកឧស្ម័នមេតានពីលាមកសត្វជ្រូក បំលែងទៅជាជីវឧស្ម័ន ដើម្បីផលិតជាថាមពលអគ្គីសនី និងការផលិតជីកំប៉ុស្តិ៍ផ្សំពីជីឡលាមកជ្រូក។

ចំនួនអ្នកចូលទស្សនា
Flag Counter