វគ្គបណ្តុះបណ្តាលស្តីពី "ការប្រើប្រាស់កម្មវិធីទូរស័ព្ទ កសិករឆ្លាតវៃ"
ចេញ​ផ្សាយ ២០ មីនា ២០១៩
380

នាថ្ងៃអង្គារ ១៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩

នៅបណ្ណាល័យខេត្តកំពង់ស្ពឺ៖ បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី "ការប្រើប្រាស់កម្មវិធីទូរស័ព្ទ កសិករឆ្លាតវៃ" ដែលបានរៀបចំដោយអង្គការជីវិតថ្លៃថ្នូរ រយៈពេល១ថ្ងៃ គឺថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០១៩  ដោយមានការចូលរួមពីមន្ត្រីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្មចំនួន ៥រូប, ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មចំនួន ៣រូប, មន្រ្តីការិយាល័យផ្សព្វផ្សាយកសិម្មចំនួន ៣រូប ព្រមទាំងសហគមន៍កសិកម្ម និងប្រជាជនដែលមកពីតំបន់គោលដៅផ្សេងៗ សរុបអ្នកចូលរួមប្រមាណជិត ៥០នាក់ ។

គោលបំណង៖ ដើម្បីដាក់អោយប្រើប្រាស់សាកល្បងនូវកម្មវិធីទូរស័ព្ទ កសិករឆ្លាតវៃ និងការព្យាករណ៍នូវអាកាសធាតុក្នុងតំបន់ ព្រមទាំងការណែនាំពីបច្ចេកទេសក្នុងការដាំដុះដំណាំផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter