សកម្មភាពការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ ប្រចាំថ្ងៃសុក្រ ១០កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩
ចេញ​ផ្សាយ ១៦ មីនា ២០១៩
454

សកម្មភាពការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ ប្រចាំថ្ងៃសុក្រ ១០កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩

១.ការងារថ្នាក់ដឹកនាំ

-នៅសាលប្រជុំរបស់មន្ទីរ បានរៀបចំប្រជុំស្តីពីការរៀបចំផែនការ (P3,P4) និងរបាយការណ៍ត្រីមាសទី១ (M1) សម្រាប់ឆ្នាំ២០១៩ ដើម្បីរៀបចំឯកសារជូនក្រសួងកសិកម្ម និងពិភាក្សាលើសេវារដ្ឋបាលរបស់ច្រកចេញចូលតែមួយ ក្រោមការដឹកនាំប្រជុំរបស់លោក ឈៀង តុលា ប្រធានមន្ទីរ ព្រមទាំងអស់លោកអនុប្រធានមន្ទីរ លោក លោកស្រី ខណ្ឌរដ្ឋបាលទាំង២ និងការិ.ចំណុះអោយមន្ទីរទាំង ១២ នៅសាលប្រជុំនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

-លោកស្រីអនុប្រធានមន្ទីរ បានចូលរប្រជុំត្រៀមនៅក្នុងពិធីសន្និបាតសាខា អាណត្តិទី៥(២០១៩-២០២៥) ផែនការសកម្មភាពសម្រាប់ថ្ងៃទី២៥ ខែមិនា ឆ្នាំ២0១៩ ដែលមានការចូលរួមពីក្រុមការងាររបស់គណ:កម្មាធិការកាកបាទក្រហមកម្ពុជា សាខាខេត្តកំពង់ស្ពឺ។

២. ការងារអង្គភាពជំនាញ

ក.ការងារអភិវឌ្ឍន៍សហគមន៍កសិកម្ម

-លោក ជូ សារឹម ប្រធានការិ. និងមន្ត្រី ០១នាក់ បានចូលរួមមហាសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ របស់សហគមន៍កសិកម្មរីកចំរើនទួលអំពិល  ភូមិសង្គា្រមបូរ  ឃុំទួលអំពិល ស្រុកបសេដ្ឋ និងសហគមន៍កសិកម្មព្រៃវិហារ ភូមិទួលត្បែង  ឃុំព្រៃវិហារ ស្រុកគងពិសី អ្នកចូលរួមសរុប១០៥នាក់ ស្រី៤៥នាក់។

ខ.ការងារផែនការគណនេយ្យ

លោកស្រី ភួង សាវឿន ប្រធានការិយាល័យ បានមកចូលរួមប្រជុំផ្សព្វផ្សាយកម្មវិធីដែលធន់នឹងការប្រែប្រួលអាកាសធាតុ (ASPIRE)   នៅនាយកដ្ឋានគណនេយ្យ ក្រសួងកសិកម្ម ។ ដែលមានការចូលរួមមកពី២០ខេត្តគោលដៅ និងថ្នាក់កណ្តាល ៧១នាក់ /ស្រី ១៣នាក់ ក្រោមអធិតីភាពលោកបណ្ឌិត មាស ពិសិដ្ឋ។

គ.ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ

-សរព.សំរោង ចុះទៅសាលាឃុំតាំងក្រូច ស្រាវជ្រាវសវតាជាតិ ជនល្មើស ។

-លោកនាយផរព.បស រួមជាមួយលោក ចាន់ មុនីនាថ នាយរងផរព.បស លោកនាយសរព.ត្រត្រ លោក ម៉ក់ សាវី នាយរងសរព.ត្រត្រ និងលោក សូត្រ វណ្ណរី មន្ត្រីផរព.បស បានចុះពិនិត្យមើលទីតាំងដំណាំស្វាយដែលត្រូវភ្លើងឆេះ ក្នុងក្រុមហ៊ុន Hyundai Agro ស្ថិតនៅឃំុត្រែងត្រយឹង ស្រុកភ្នំស្រួច ។

-លោក ឃុត អាត មន្ត្រីសរព.គស បានចូលរួមផ្សព្វផ្សាយប្រកាសកំណត់តំបន់វិនិច្ឆ័យសំរាប់ការចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធ ស្ថិតនៅភូមិសំរោង និងភូមិថ្មសរ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

-ពុំមានបទល្មើសព្រៃឈើទេ។

ចំនួនអ្នកចូលទស្សនា
Flag Counter