សកម្មភាពការងារនៃខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺ
ចេញ​ផ្សាយ ១៥ មីនា ២០១៩
352

សកម្មភាពការងារខណ្ឌរដ្ឋបាលព្រៃឈើ ប្រចាំថ្ងៃព្រហស្បតិ៍ ០៩កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩

-លោក ផល មុនី នាយខណ្ឌព្រៃឈើ បានចូលរួមសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០១៨-២០១៩ និងលើកទិសដៅការងារសម្រាប់ ឆ្នាំ២០១៩-២០២០ នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ 

-នាយផ្នែកឱរ៉ាល់ បានចូលរួមវេទិកាសាធារណៈថ្នាក់ជាតិនៅវត្តសង្កែសាទប ឃុំសង្កែសាទប ស្រុកឱរ៉ាល់។

-នាយផ្នែកតាសាល និងនាយផ្នែកត្រពាំងជោរ បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីតួនាទី និងភារកិច្ចរបស់មណ្ឌលសេវាកម្មយុត្តិធម៌ នៅសាលាស្រុកឱរ៉ាល់។

-នៅវេលាម៉ោង ១:៣០នាទី លោកនាយផរព.បស បានដឹកនាំសរព.គស និងសរព.បស រួមជាមួយមន្ត្រីខរព.កស្ពសហការជាមួយមន្ត្រីអរព.តប បានចុះប្រតិបត្តិការបង្រ្កាបការដឹកជញ្ជូនផល អនុផលព្រៃឈើ នៅតាមដងផ្លូវជាតិលេខ៤១ ភូមិក្រាំងឃ្នង ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយឃាត់ចាប់បានរថយន្ត ម៉ាកHyundai ក្បាលពណ៌ស គ្មានស្លាកលេខចំនួន ០១គ្រឿងដឹកឈើជ្រុងប្រភេទលេខ១ (ផ្ចឹក, សុក្រម,ឈ្លីក) ចំនួន ៣១ដើម ស្មើនឹង ២,៨៤៥ម៉ែត្រត្រីគុណ  និងបង្គោលរបងប្រវែង ២ម៉ែត្រចំនួន ៣៥ដើម  កំពុងរក្សាទុកនៅទីស្នាក់ការផរព.បស ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់ស្តីពីព្រៃឈើ ។

ចំនួនអ្នកចូលទស្សនា
Flag Counter