សកម្មភាពការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកំពង់ស្ពឺ ប្រចាំថ្ងៃពុធ ០៨កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩
ចេញ​ផ្សាយ ១៤ មីនា ២០១៩
459

សកម្មភាពការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកំពង់ស្ពឺ ប្រចាំថ្ងៃពុធ ០៨កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩

១-ការងារផលិតកម្ម និងបសុព្យាបាល

បានចូលរួម កម្មវិធីឡជីវឧស្ម័នថ្នាក់ជាតិនិងមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ បានរៀបចំកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយថ្នាក់ខេត្តស្តីពី លទ្ធផលស្រាវជ្រាវ និងអភវឌ្ឍន៍ឡជីវឧស្ម័នខ្នាតមធ្យម ពិសោធន៍បង្ហាញប្រើប្រាជីឡ និងបច្ចេកទេសបន្សាុំទៅនឹងការប្រែប្រួលអាកាសធាតុ ក្រោមការចូលរួមដោយលោកឆែ ពេជ្រ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ស្ពឺ។អ្នកចូលរួមមានលោកអភិបាលនៃគណអិបាលស្រុកក្រុងទាំង០៨ លោកលោកស្រីអញ្ជើញមកពីមន្ទីអភិវឌ្ឍន៍ជនបទ មន្ទីរបរិស្ថានខេត្តលោកលោកស្រីប្រធានការិយាល័យកសិកម្មស្រុកក្រុងទាំង០៨ លោកលោកស្រីប្រធានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ហត្ថាកសិករ ប្រាក់និងធនាគារអេស៊ីលីដា ខេត្តកំពង់ស្ពឺអ្នកតំណាងអង្គការLWD World Vision GIZលោកលោកស្រីមេឃុំចៅសង្កាត់ លោកលោកស្រី មេភូមិនិងកសិករ លោកលោកស្រីអញ្ជើញមកពីកម្មវិធីកម្មវិធីឡជីវឧស្ម័ន វត្តមានសរុប ៩៥នាក់ គាំទ្រថវិកាដោយ គម្រោង CCCA នៃក្រសួងបរិស្ថាន។

២-ការងារខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ

-លោក ផល មុនី នាយខរពកំស្ពឺ បានចូលរួមសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្នាំ២០១៨-២០១៩ និងលើកទិសដៅការងារសម្រាប់ ឆ្នាំ២០១៩-២០២០ នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ 

-លោកម៉ៅ បរិមិន្ទ នាយរង ខរព កំស្ពឺ បានចូលរួមប្រជុំនៅវិទ្យាស្ថានស្រាវជ្រាវព្រៃឈើ និងសត្វព្រៃ (ភ្នំពេញថ្មី) ស្តីពីការរៀបចំផែនការគ្រប់គ្រងព្រៃឈើនៅតំបន់ទីជម្រាលដងស្ទឹងព្រែកត្នោត។

-ផរព.កំពង់ស្ពឺ និងសរព.សំរោទង បានបណ្តុះ ផ្កាចំប៉ី ចំនួន៧០ដើម បន្ថែមទៀត នៅក្នុងបរិវេណគណបក្សខេត្ត

-លោក អ៊ុច សីហា ចុះស្រាវជ្រាវសាវតាជាតិ ក្រុមប្រជាជនដែល រស់នៅលើដី ក្រុមហ៊ុន ទាវ គឹនសេង

-លោកនាយផរព.បស រួមជាមួយលោកនាយសរព.បស  និងលោក សូត្រ វណ្ណរី មន្ត្រីផរព.បស បានធ្វើការប្រជុំសម្របសម្រួលជាមួយគគស ស្វាយរំពារ លើទីតាំងស្នើសុំចាក់សម្រាមប៉ះពាល់ជាមួយផ្ទៃដីសហគមន៍ស្វាយរំពារ ស្ថិតនៅឃុំស្វាយរំពារ ស្រុកបសេដ្ឋ ។

-លោក សុខ សុខុន នាយរងផរព.បស និងលោក ប៊ន វណ្ណារេត នាយរងសរព.គរវ បានចូលរួមប្រជុំផ្សព្វផ្សាយជាមួយរដ្ឋបាលព្រៃឈើថ្នាក់កណ្តាលស្តីពីការប្រកាសវិធានព្រៃឯកជន ដល់សហគមន៍ព្រៃឈើជ្រោះស្វាយ ស្ថិតនៅឃុំអូរ ស្រុកភ្នំស្រួច ។

-លោកនាយសរព.គរវ បានចុះតាមដានវឌ្ឍនភាព នៃគម្រោងអភិវឌ្ឍន៍សម្បទានដីសេដ្ឋកិច្ចរបស់ក្រុមហ៊ុន Grandis ។

-លោក ចាន់ មុនីនាថ នាយរងផរព.បស រួមជាមួយលោកនាយសរព.ត្រត្រ លោកឌឹម សូនី មន្ត្រីផរព.បស និងមន្ត្រីប្រចាំការក្រុមហ៊ុនអ៊ុក ឃុន បានចុះធ្វើបច្ចុប្បន្នភាពក្រុមហ៊ុន អ៊ុក ឃុន ៥២ហិកតា។

-សរពសង្កែសាទប និងមន្ត្រីផរពឱរ៉ាល់បានចុះកាត់ស្តុករោងសន្និធិរបស់លោកស្រី អ៊ុក សុភាព។

-កម្លាំងបានចុះល្បាតក្នុងដែនសមត្ថកិច្ចខរពកំស្ពឺពុំមានជួបប្រទះបទល្មើសព្រៃឈើអ្វីគួរឲ្យកត់សំគាល់ឡើយ ។

ចំនួនអ្នកចូលទស្សនា
Flag Counter