សិក្ខាសាលាផ្សព្វផ្សាយពី "លទ្ធផលស្រាវជ្រាវ ការអភិវឌ្ឍន៍ឡជីវឧស្ម័នខ្នាតមធ្យម និងពិសោធន៍បង្ហាញ បច្ចេកទេសបន្សុំា ទៅនឹងការប្រែប្រួលអាកាសធាតុ"
ចេញ​ផ្សាយ ១៣ មីនា ២០១៩
887

នាព្រឹកថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០១៩

នៅសាលប្រជុំនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយពី "លទ្ធផលស្រាវជ្រាវ ការអភិវឌ្ឍន៍ឡជីវឧស្ម័នខ្នាតមធ្យម និងពិសោធន៍បង្ហាញ បច្ចេកទេសបន្សុំា ទៅនឹងការប្រែប្រួលអាកាសធាតុ" ក្រោមការចូលរួមពីលោក ឆែ ពេជ្រ អនុប្រធានមន្ទីរ, លោក ភួង តារា តំណាងកម្មវិធីឡជីវឧស្ម័នថ្នាក់ជាតិ (NBP), អស់លោក លោកស្រី តំណាងមន្ទីរអភិវឌ្ឍន៍ជនបទ មន្ទីរបរិស្ថាន, អស់លោក លោកស្រីតំណាងអភិបាលក្រុង ស្រុក និងការិ.កសិកម្មស្រុក ទាំង៨, ម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូក លោកមេឃុំ មេភូមិ និងកសិករក្នុងតំបន់គោលដៅ (ស្រុកបសេដ្ឋ ស្រុក សំរោងទង, ស្រុកឧដុង្គ, ស្រុកគងពិសី និងស្រុកត្រាំកក់ ខេត្តតាកែវ), តំណាងអង្គការជីវិតថ្លៃថ្នូរ (LWD) អង្គការទស្សនៈពិភពលោក (Worldvision) និងអង្គការ GIZ ព្រមទាំងគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុប្រាសាក់ អម្រឹត ហត្ថាកសិករ និងធនាគារអេស៊ីលីដា ដែលបានរៀបចំឡើងដោយកម្មវិធីឡជីវឧស្ម័នជាតិ (NBP) នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដោយមានអ្នកចូលរួមចំនួនប្រមាណជិត ១០០នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter