សកម្មភាពការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ ប្រចាំថ្ងៃអង្គារ ០៧កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩
ចេញ​ផ្សាយ ១៣ មីនា ២០១៩
1,093

សកម្មភាពការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ ប្រចាំថ្ងៃអង្គារ ០៧កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩

១-ការងារថ្នាក់ដឹកនាំ

-លោក ឈៀង តុលា ប្រធានមន្ទីរ បានដឹកនាំមន្រ្តីរបស់មន្ទីរ ចូលរួមពិធីបើកសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្នាំ២០១៨ និងលើកទិសដៅឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន ហើយពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ឯកឧត្តម លោកជំទាវ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី-ខេត្ត លោកឧកញ៉ា លោក លោកស្រី នាងកញ្ញា សមាជិក សមាជិកាប្រមាណជាង ៤០០នាក់។

ក្នុងនាមក្រសួង និងខ្លួនលោកផ្ទាល់ លោកបានសម្តែងនូវកិច្ចស្វាគមន៍ និងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសមាជិក សមាជិកាទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងអង្គសន្និបាតនាថ្ងៃនេះ ដែលបានធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនទាំងអស់កាន់តែត្រូវបានលើកកម្ពស់ថែមមួយកម្រិតទៀត ដើម្បីរួមគ្នាជាកំលាំង និងឆន្ទះតែមួយក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឈានឆ្ពោះទៅសម្រេចឲ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០។

២-ការងារអង្គភាពជំនាញ

ក.ការងារអភិវឌ្ឍន៍សហគមន៍កសិកម្ម

-លោក ជូ សារឹម ប្រធានការិ. បានចុះសម្របសម្រួលដឹកនាំអភិវឌ្ឍន៍សហគមន៍កសិកម្មចំនួន ០៦ សហគមន៍ ដែលមកពីខេត្តព្រៃវែងអ្នកចូលរួម២៤នាក់/ស្រី៦នាក់ មកទស្សនៈកិច្ចសិក្សាអភិវឌ្ឍន៍សហគមន៍កសិកម្មស្វាយចចឹបមានជយ័ រយៈពេល១ថ្ងៃ។

-លោក ឡាយ រ៉េត អនុប្រធានការិ. និងមន្ត្រី ០១នាក់ បានទៅចូលរួមវគ្គបណ្តុះបណ្តាលស្តីពីណេម៉ាតូត ជាភ្នាក់ងាគ្រប់គ្រងតាមបែបជីវសាស្រ្ត នៅសាលប្រជុំមន្ទីរពិសោធន៏ជាតិកសិកម្ម  អ្នកចូលរួម១៥នាក់ ស្រី៥នាក់  មកពីខេត្ត  តាកែវ  កំពង់ស្ពឺ  កណ្តាល។ 

-មន្ត្រី ០១នាក់ ទៅចូលរួមមហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ របស់សហគមន៏សហករណ៏កម្ពុជា CAC អ្នកចូលរួមមកពីខេត្ត កំពង់ស្ពឺ កំពង់ឆ្នាំង ក្រចេះ និងកំពត   សរុបអ្នកចូលរួមចំនួន ១០៥នាក់/ស្រី២៥នាក់។

ខ.ការងារផលិតកម្ម និងបសុព្យាបាល

-លោក ទេព វិចិត្រមុនី ប្រធានការិ.បសុ.ចូលរួមសន្និបាទបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០១៨ និងលើកទិសដៅឆ្នាំ ២០១៩ នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

-លោក ឈឹម សុនា អនុប្រធានការិ និងមន្ត្រី០១ បន្តចូលរួមសិក្ខាសាលាស្តីពីការរៀបចំផែនការភាពអាសន្នសម្រាប់ទប់ស្កាត់ជំងឺប៉េស្តជ្រូកអាហ្វ្រិក រៀបចំដោយអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ នៅខេត្តកំពង់ចាម។

-មន្រ្តីផ្នែកបង្កាត់សិប្បនិម្មិតបានចុះបង្កាត់សិប្បនិម្មិតគោ ចំនួន ១ ក្បាលនៅភូមិព្រៃក្បុងឃុំព្រៃក្មេង ស្រុកភ្នំស្រួច។

គ.ការងារខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ

-លោកនាយរងខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ បានចូលរួមប្រជុំប្រចាំសប្តាហ៍នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

-លោកនាយផរព.បស រួមជាមួយលោកនាយរងផរព.បស លោកនាយសរព.គរវ និងលោក សូត្រ វណ្ណរី មន្ត្រីផរព.បស សហការជាមួយអជ្ញាធរឃុំគីរីវ័ន្ត និង គណ:/សហគមន៍ព្រៃឈើកំពូលពេជ្រ បានចុះពិនិត្យផ្ទៀងផ្ទាត់ព្រំប្រទល់ព្រៃសហគមន៍កំពូលពេជ្រ ស្ថិតនៅឃុំគីរីវ័ន្ត ស្រុកភ្នំស្រួច ។

-កម្លាំងបានចុះល្បាតក្នុងដែនសមត្ថកិច្ចខរពកំស្ពឺពុំមានជួបប្រទះបទល្មើសព្រៃឈើអ្វីគួរឲ្យកត់សំគាល់ឡើយ ។

ចំនួនអ្នកចូលទស្សនា
Flag Counter