វគ្គបណ្តុះបណ្តាលស្តីពី "ណេម៉ាតូត ជាភ្នាក់ងារគ្រប់គ្រងតាមបែបជីវសាស្រ្ត"
ចេញ​ផ្សាយ ១២ មីនា ២០១៩
1,268

នាថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១២ ខែមីនា ឆ្នាំ២០១៩
លោក ថេនប្រពៃ អនុប្រធានការិ. លោក ទាវ ថន និងលោកស្រី សាយ ភក្រ្តា មន្រ្តីការិ.ក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីណេម៉ាតូត ជាភ្នាក់ងារគ្រប់គ្រងតាមបែបជីវសាស្រ្ត នៅសាលប្រជុំមន្ទីរពិសោធន៍ជាតិកសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម ដោយមានចូលរួមសរុបចំនួន ១៥នាក់/៥នាក់ ដែលមកពីខេត្តចំនួន ៣ គឺ ខេត្តតាកែវ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ។ 
គោលបំណង៖ គម្រោងបានផ្តោតលើការអភិវឌ្ឍ និងការធ្វើអោយភាពប្រសើរឡើងផ្នែកសហគមន៍កសិកម្ម ដើម្បីទប់ទល់ និងបម្រែបម្រួលអាកាសធាតុ និងការកសាង សមត្ថភាពជំនាញរបស់មន្រ្តីបច្ចេកទេសទាក់ទងការងារស្រាវជ្រាវ និងអភិវឌ្ឍន៍នៅក្នុងសហគមន៍កសិកម្មនៅក្នុងប្រទេសកម្ពុជា។

ចំនួនអ្នកចូលទស្សនា
Flag Counter