សកម្មភាពការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ ប្រចាំថ្ងៃចន្ទ័ ០៦កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩
ចេញ​ផ្សាយ ១២ មីនា ២០១៩
1,314

សកម្មភាពការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ ប្រចាំថ្ងៃចន្ទ័ ០៦កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩

១-ការងារផលិតកម្ម និងបសុព្យាបាល

-លោក ទេព វិចិត្រមុនី ប្រធានការិ. បានដឹកនាំការប្រជុំប្រចាំសប្តាហ៏ មានមន្រ្តីចូលរួមសរុប ៣៥ នាក់ (ស្រី ៦ នាក់ )

+លទ្ធផល៖

-គោឈឺសរុប ៨២ក្ប ព្យាបាលជា ៧៦ក្ប កំពុងព្យាបាល ០ក្ប ងាប់ ០៦ក្បាល  រោគសញ្ញា ហើមពោះ,ក្តៅដង្ហក់,អន់ចំណី,រាគ

-ជ្រូកឈឺសរុប ០៦ក្ប ព្យាបាលជា ០៥ ក្ប ងាប់   ០១ ក្បាល។

-ចាក់វ៉ាក់សាំង ការពារជម្ងឺសារទឹកគោក្របី ចាក់បានសរុប  ៦០៨ ក្បាល

ផែនការបន្ត៖

-តាមដានស្ថានភាពជម្ងឺសត្វ,កសិដ្ឋាន

-ពិនត្យសត្វ សាច់នៅសត្តឃាតដ្ឋាន

-ចាក់វ៉ាក់សាំងការពារជម្ងឺសត្វ

+លោក ឈឹម សុនា អនុប្រធានការិ. និងមន្ត្រី ០១នាក់ បានចូលរួមសិក្ខាសាលាស្តីពីការរៀបចំផែនការភាពអាសន្នសម្រាប់ទប់ស្កាត់ជំងឺប៉េស្តជ្រូកអាហ្វ្រិក រៀបចំដោយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ មានអ្នកចូលរួមមកពីអគ្គនាយកដ្ឋាន,អង្គការFAO,សមាគមន៌អ្នកចិញ្វឹមសត្វកម្ពុជា និងប្រធាន អនុប្រធានការិ. និងមន្រ្តីមកពី ២៥ រាជធានី/ខេត្ត សរុប ៧៣ នាក់ (ស្រី ៥នាក់ )។

២-ការងារខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ

-លោក អ៊ុក សារ៉ា នាយរងខណ្ឌ និងលោកនាយផរព.បស រួមជាមួយមន្ត្រីប្រចាំក្រុមហ៊ុន CJ ក្រុមហ៊ុន អ៊ុក ឃុន បានចូលរួមប្រជុំលើការងារភ្លើងឆេះចំការក្រុមហ៊ុន CJ ការងារទីតាំងចាក់សម្រាមប៉ះពាល់ជាមួយព្រៃសហគមន៍ស្វាយរំពារ និងដីទំនាស់ក្រុមហ៊ុនអ៊ុក ឃុន ។

-លោកនាយ ផរព.ឱរ៉ាល់ និងលោក លី គឹមសាន នាយរង ផរព.កស្ព ចុះពិនិត្យផ្ទៀងផ្ទាត់ករណីបទល្មើសព្រៃឈើស្ថិតក្នុងក្រុមហ៊ុនសម្បទានHLH ស្ថិតក្នុងភូមិសាស្ត្រឃុំត្រពាំងជោរ ស្រុកឱរ៉ាល់។

ចំនួនអ្នកចូលទស្សនា
Flag Counter