សកម្មភាពការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ប្រចាំថ្ងៃពុធ ០២កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩
ចេញ​ផ្សាយ ០៨ មីនា ២០១៩
1,369

សកម្មភាពការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ប្រចាំថ្ងៃពុធ ០២កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩

១.ការងារក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម

-លោកអនុប្រធានការិ. បានចូលរួមកិច្ចប្រជុំប្រចាំខែកុម្ភៈ ស្ដីពីការអនុវត្តការងារគម្រោងបែងចែកដីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហានទី២ ដែលមានការចូលរួមពីក្រុមការងារ LASED II ថ្នាក់ខេត្ត ស្រុក ឃុំ មន្ទីរវិស័យទាំង៦ ទីប្រឹក្សាថ្នាក់ខេត្ត ក្រុមប្រឹក្សាឃុំ ជំនួយការឃុំ និងមេភូមិ ក្រោមអធិបតីភាពឯកឧត្តម កង វណ្ណារ៉ូ អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានគ្រប់គ្រងគម្រោង LASED II ខេត្ត។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ពិនិត្យមើលលើវឌ្ឍនភាព នៃការអនុវត្តការងារ គម្រោងបែងចែកដីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហានទី២ ប្រចាំកុម្ភៈ និងបញ្ហាប្រឈមនានាដែលជួបប្រទះ និងដាក់ចេញនៅផែនការអាទិភាព សម្រាប់អនុវត្តបន្តសម្រាប់ខែមីនា ឆ្នាំ២០១៩ ខាងមុខ ។

២-ការងារផលិតកម្ម និងបសុព្យាបាល

លោក ទេព វិចិត្រមុនី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានរៀបចំពិធីផ្សព្វផ្សាយសារាចរណែនាំលេខៈ ១៩៩ សរណន.កសក ចុះថ្ងៃទី ២១ ខែមីនា ឆ្នាំ២០១៩ ស្តីពីវិធានការបន្ទាន់ ដើម្បីត្រួតពិនិត្យ និងទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺប៉េស្តអាហ្វ្រិក(African Swine Fever) របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដល់ពេទ្យសត្វក្រុមហ៊ុនស៊ីភីនិងម្ចាស់កសិដ្ឋានចិញ្ចឹមសត្វ ដែលមកពីស្រុកចំនួន ២ គឺ ស្រុកសំរោងទង និងក្រុងច្បារមន ដែលមានអ្នកចូលរួមសរុប ២៩ នាក់ (ស្រី ១១នាក់)។
គោលបំណង៖ ដើម្បីអោយពេទ្យសត្វប្រចាំការ និងម្ចាស់កសិដ្ឋានយល់ដឹងពីការឆ្លងរាលដាលនៃជម្ងឺនេះ និងមានវិធានការទប់ស្កាត់ការឆ្លងរាលដាល ដោយអនុវត្តវិធានការជីវសុវត្ថិភាពក្នុងកសិដ្ឋានចិញ្ចឹមជ្រូក។

-មន្រ្តីប្រចាំការស្រុកគងពិសី ០១នាក់ បានចុះពិនិត្យកសិដ្ឋានចិញ្ចឹមសត្វ២ កន្លែង ដោយបានណែនាំពីជីវសុវត្ថិភាព ,ការធ្វើអនាម័យនិងការ គ្រប់គ្រងកាកសំណល់ជៀសវាងផលប៉ះពាលបរិស្ថាន។

៣-ការងារខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ

-ផរព.កំពង់ស្ព និងសេព ឧដុង្គ បានចុះស្រាវជ្រាវអត្តសញ្ញាណជន ប្រព្រឹត្តកបទល្មើស ក្នុងឃុំវាំងចាស់កន្លងមក។

-សង្កាត់ និងមន្ដ្រីផរព.ឱរ៉ាល់ សហការជាមួយក្រុមប្រឹក្សា ឃុំហោងសំណំ និងមន្ត្រីប៉ូលីសបុស្ដិ៍ឃុំហោងសំណំ បានចុះណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ការបង្កើតនិងរុះរើឡធ្យូង សិត្ថក្នុងភូមិតាំងរបង ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

-លោកនាយផរព.បស រួមជាមួយលោកនាយរងផរព.បស និងលោកនាយសរព.គរវ បានចុះពិនិត្យទីតាំងដីទំនាស់នៅតំបន់ព្រៃសហគមន៍កំពូលពេជ្រ ស្ថិតនៅឃុំគីរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

-ពុំមានបទល្មើសព្រៃឈើទេ។

ចំនួនអ្នកចូលទស្សនា
Flag Counter