ពិធីផ្សព្វផ្សាយសារាចរណែនាំលេខៈ ១៩៩ សរណន.កសក ស្តីពីវិធានការបន្ទាន់ ដើម្បីត្រួតពិនិត្យ និងទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺប៉េស្តអាហ្វ្រិក (African Swine Fever)
ចេញ​ផ្សាយ ០៨ មីនា ២០១៩
1,349

នាថ្ងៃពុធ ២កើត ខែផល្គុន ឆ្នាំច សំរិទ្ធស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី ០៧ ខែមីនា ឆ្នាំ២០១៩

សាលប្រជុំនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត

លោក ទេព វិចិត្រមុនី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានរៀបចំពិធីផ្សព្វផ្សាយសារាចរណែនាំលេខៈ ១៩៩ សរណន.កសក ចុះថ្ងៃទី ២១ ខែមីនា ឆ្នាំ២០១៩ ស្តីពីវិធានការបន្ទាន់ ដើម្បីត្រួតពិនិត្យ និងទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺប៉េស្តអាហ្វ្រិក(African Swine Fever) របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដល់ពេទ្យសត្វក្រុមហ៊ុនស៊ីភីនិងម្ចាស់កសិដ្ឋានចិញ្ចឹមសត្វ ដែលមកពីស្រុកចំនួន ២ គឺ ស្រុកសំរោងទង និងក្រុងច្បារមន ដែលមានអ្នកចូលរួមសរុប ២៩ នាក់ (ស្រី ១១នាក់)។

គោលបំណង៖ ដើម្បីអោយពេទ្យសត្វប្រចាំការ និងម្ចាស់កសិដ្ឋានយល់ដឹងពីការឆ្លងរាលដាលនៃជម្ងឺនេះ និងមានវិធានការទប់ស្កាត់ការឆ្លងរាលដាល ដោយអនុវត្តវិធានការជីវសុវត្ថិភាពក្នុងកសិដ្ឋានចិញ្ចឹមជ្រូក។

ចំនួនអ្នកចូលទស្សនា
Flag Counter