មាតិកា
កិច្ចប្រជុំប្រចាំខែកុម្ភៈ ស្ដីពីការអនុវត្តការងារគម្រោងបែងចែកដីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហានទី២ (LASED II)
ចេញ​ផ្សាយ ០៧ មីនា ២០១៩
1,426

នាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩

លោក ថេន ប្រពៃ អនុប្រធានការិយាល័យក្សេត្រសាស្រ្ត​ និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចូលរួមកិច្ចប្រជុំប្រចាំខែកុម្ភៈ ស្ដីពីការអនុវត្តការងារគម្រោងបែងចែកដីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហានទី២ ដែលមានការចូលរួមពីក្រុមការងារ LASED II ថ្នាក់ខេត្ត ស្រុក ឃុំ មន្ទីរវិស័យទាំង៦ ទីប្រឹក្សាថ្នាក់ខេត្ត ក្រុមប្រឹក្សាឃុំ ជំនួយការឃុំ និងមេភូមិ ក្រោមអធិបតីភាពឯកឧត្តម កង វណ្ណារ៉ូ អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានគ្រប់គ្រងគម្រោង LASED II ខេត្ត។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ពិនិត្យមើលលើវឌ្ឍនភាព នៃការអនុវត្តការងារ គម្រោងបែងចែកដីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហានទី២ ប្រចាំកុម្ភៈ និងបញ្ហាប្រឈមនានាដែលជួបប្រទះ និងដាក់ចេញនៅផែនការអាទិភាព សម្រាប់អនុវត្តបន្តសម្រាប់ខែមីនា ឆ្នាំ២០១៩ ខាងមុខ ។

ចំនួនអ្នកចូលទស្សនា
Flag Counter