សិក្ខាសាលាស្តីពីការផ្សព្វផ្សាយគោលនយោបាយ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្ម ដល់អង្គការមិនមែនរដ្ឋាភិបាល (NGOs) ក្នុងក្របខ័ណ្ឌវិស័យកសិកម្ម
ចេញ​ផ្សាយ ០៧ មីនា ២០១៩
1,359

នាថ្ងៃពុធ ០១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩

លោក ជូ សារឹម ប្រធានការិ.អភិវឌ្ឍន៍សហគមន៍កសិកម្ម និងកញ្ញា សុខ ច័ន្ទធឿន អនុប្រធានការិ.ផលិតកម្ម និងបសុព្យាបាល បានចូលរួមាលាផ្សព្វផ្សាយគោលនយោបាយ និងផែនការអភិវឌ្ឍន៍វិស័យកសិកម្មជូនអង្គការមិនមែនរដ្ឋាភិបាល (NGO) ក្នុងក្របខ័ណ្ឌវិស័យកសិកម្មចំនួនជាង ៤០ ក្នុងនោះ ២៣ ជាអង្គការ NGO ក្នុងស្រុក និង ១៧ ទៀតជាអង្គការ NGO ក្រៅប្រទេស ក្រោមអធិបតីភាពឯ.ឧ វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

សិក្ខាសាលានេះមានគោលបំណងធំៗចំនួន០៣ គឺទី១. លើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយអង្គការ NGO  ដែលកំពុងបំពេញភារកិច្ចពាក់ព័ន្ធនឹងវិស័យកសិកម្ម  ទី២. បង្កើតឱកាសឲ្យភាគីទាំងពីរបានជួបប្រាស្រ័យទាក់ទង សន្ទនាគ្នា បង្កើនភាតរភាពស្និទ្ធស្នាល សាមគ្គី គោរព និងយោគយល់គ្នាល្អប្រសើរ រួចរួមគ្នាបន្តបម្រើនិងការពារនូវឧត្តមប្រយោជន៍ជាតិ សង្គម និងប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ ទី៣. រួមគ្នាកំណត់នូវបញ្ហាប្រឈមនានា ពិនិត្យមើលឡើងវិញអំពីចំណុចខ្លាំង ចំណុចខ្សោយ ឧបសគ្គ រួចលើកទិសដៅសម្រាប់ជាចក្ខុវិស័យអនុវត្តបន្តឲ្យកាន់តែមានសកម្មភាពទ្វេឡើង ទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់ ឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដរបស់ប្រជាជន ផែនការ និងកម្មវិធីអភិវឌ្ឍន៍ជាតិ ពិសេសផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្ម ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។

ចំនួនអ្នកចូលទស្សនា
Flag Counter