កម្មវិធីអបអរសាទរ បុណ្យសិទ្ធិនារីអន្តរជាតិ ៨មីនា ខួបលើកទី ១០៨ ឆ្នាំ២០១៩
ចេញ​ផ្សាយ ០៥ មីនា ២០១៩
1,410

នាព្រឹកថ្ងៃអង្គារ ១៤រោច ខែមាឃ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ០៥ ខែមីនា ឆ្នាំ២០១៩

កម្មវិធីអបអរសាទរ បុណ្យសិទ្ធិនារីអន្តរជាតិ ៨មីនា ខួបលើកទី ១០៨ ឆ្នាំ២០១៩

នៅសាលប្រជុំនៃមន្ទិរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានរៀបចំពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១០៨ ឆ្នាំ២០១៩ ក្រោមប្រធានបទ "លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គមធនធានមនុស្ស" ក្រោមអធិបតីភាពលោក ឈៀង តុលា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ព្រមទាំងមានការចូលរួមពីលោក លោកស្រី អនុប្រធានមន្ទីរ លោក លោកស្រី នាយ នាយរងខណ្ឌទាំង២, លោក លោកស្រី ថ្នាក់ដឹកនាំការិ.ទាំង១០ និងលោក លោកស្រី អ្នកនាង កញ្ញា ជាមន្រ្តីក្រោមឱវ៉ាតមន្ទីរ សរុបប្រមាណ ១០០នាក់ ។

លោកប្រធានមន្ទីរ បានមានប្រសាសន៍ថ្លែងក្នុងពិធីអបអបរសាទរ ទិវាអន្ដរជាតិនេះថា ស្ត្រីជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការអភិវឌ្ឍន៍គ្រួសារ និងសង្គមជាតិ ដែលមិនអាចខ្វះបាន ជាក់ស្ដែងស្ត្រីបានចូលរួមចំណែកលើវិស័យសំខាន់ផ្សេងៗ ហើយស្ដ្រីជាច្រើន ដែលជាថ្នាំដឹកនាំនៅតាមផ្នែកសំខាន់ៗក្នុងមន្ទីរអង្គភាពនានា។

លោកប្រធានបានបន្តទៀតថា ប្រធានបទស្ដីពី "លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គមធនធានមនុស្ស" ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា នឹងប្រារព្ធធ្វើឡើង ក្នុងទិវាអន្តរជាតិ៨មីនា ឆ្នាំ២០១៩នេះ ពិតជាចំគោលដៅណាស់ ដើម្បីទាមទារឲ្យមានការលើកកម្ពស់ស្ថានភាពជីវភាព សិទ្ធិសេរីភាព ឋានៈតួនាទីរបស់ស្រ្តីនៅក្នុងសង្គមផងនោះ ។ ដូច្នេះ ក្រសួង មន្ទីរ នឹងបន្ដគំាទ្រជំរុញដល់ស្ដ្រី ក្នុងការចូលរួមជាស្នូលដ៏សំខាន់ ក្នុងការបំពេញកិច្ចការងារជួយជាតិ មាតុភូមិបន្ថែមទៀត ។

ចំនួនអ្នកចូលទស្សនា
Flag Counter