ការចុះពិនិត្យវាយតំលៃលទ្ធផលរបស់គំរោង នៅតាមសហគមន៍ របស់គម្រោង ការគ្រប់គ្រងរួមគ្នា ដើម្បីការពារ និងស្ដារសេវាកម្មទីជម្រាល និងប្រព័ន្ធបរិស្ថាន នៅតំបន់ជួរភ្នំក្រវ៉ាញ (ប៉ែកខាងលើនៃអាងស្ទឹងព្រែកត្នោត) CoWES
ចេញ​ផ្សាយ ០២ មីនា ២០១៩
1,454

នារសៀលថ្ងៃសុក្រ ១០រោច ខែមាឃ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៤៦២ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩

ស្រុកភ្នំស្រួច៖ បន្ទាប់ពីកិច្ចប្រជុំរួច គណកម្មាការដឹកនាំគម្រោង ការគ្រប់គ្រងរួមគ្នា ដើម្បីការពារ និងស្ដារសេវាកម្មទីជម្រាល និងប្រព័ន្ធបរិស្ថាន នៅតំបន់ជួរភ្នំក្រវ៉ាញ (ប៉ែកខាងលើនៃអាងស្ទឹងព្រែកត្នោត) CoWES បានចុះពិនិត្យវាយតំលៃលទ្ធផលរបស់គំរោង នៅតាមសហគមន៍ ដោយធ្វើដំណើរទស្សនៈកិច្ចទៅភូមិដក់ពរ ឃុំក្រាំងដឺវ៉ាយ ស្រុកភ្នំស្រួចខេត្ដកំពង់ស្ពឺ ដើម្បីចុះត្រួតពិនិត្យមើលស្ថានភាពអាងស្ដុកទឹកនៅទំនប់ទឹកច្រកឬស្សី និងជួបពិភាក្សាជាមួយតំណាងអ្នកដាំបន្លែ និងពិនិត្យមើលស្ថានភាពជាក់ស្ដែង។

ចំនួនអ្នកចូលទស្សនា
Flag Counter