ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកំពុងធ្វើកិច្ចសហប្រតិបត្ដិការណ៍ជាមួយ UNDP ក្នុងការអនុវត្តគម្រោង CoWES។
ចេញ​ផ្សាយ ០២ មីនា ២០១៩
1,482

នៅព្រឹកថ្ងៃសុក្រ ១០រោច ខែមាឃ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៤៦២ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩

កំពង់ស្ពឺ៖ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ដកំពង់ស្ពឺ មានការរៀបចំកិច្ចប្រជុំស្ដីពីកិច្ចប្រជុំលើកទី២ គណៈកម្មការតម្រង់ទិសនៃគម្រោង ការគ្រប់គ្រងរួមគ្នា ដើម្បីការពារ និងស្ដារសេវាកម្មទីជម្រាលនិងប្រព័ន្ធបរិស្ថាន នៅតំបន់ជួរភ្នំក្រវ៉ាញ (ប៉ែកខាងលើនៃអាងស្ទឹងព្រែកត្នោត) (CoWES) ក្រោមអធិបតីភាពឯកឧត្ដម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈម្មការគ្រប់គ្រង គម្រោងនេះ ដែលមានរយៈពេល ០៣ ឆ្នាំ(២០១៧-២០២០) ។ គំរោងទទួលការគាំទ្រថវិកាពីទីភ្នាក់ងារសម្របសម្រួលបរិស្ថានពិភពលោក(GEF) កម្មវិធីអភិវឌ្ឍន៍សហប្រជាតិ(UNDP) និងបរិភាគថវិការដ្ឋាភិបាលកម្ពុជា ដោយអនុវត្ដលើតំបន់គោលដៅ រួមមាន ឃុំតាសាល & ឃុំត្រពាំងជោរ នៃស្រុកឱរ៉ាល់ និង ឃុំក្រាំដីវ៉ាយ នៃស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ។

កិច្ចប្រជុំនេះមានការអញ្ជើចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីពាក់ព័ន្ធ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជា សមាជិកសមាជិការគណៈកម្មការគ្រប់គ្រងគម្រោង និងលោកស្រីតំណាង UNDP ដោយធ្វើការពិភាក្សាលើចំណុចំនួន ៤ (១)វឌ្ឍនភាពដែលគម្រោងបានសម្រេចបានក្នុងឆ្នាំ២០១៨ (២)លទ្ធផលវាយតម្លៃពាក់កណ្តាលអាណត្តិគម្រោង (៣)MTR Finding (Recommendation) និង(៤)សេចក្តីព្រាងនៃផែនការឆ្នាំ២០១៩-២០២០។

ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្ដមរដ្ឋលេខាធិការ ដែលជានាយកគម្រោង និងប្រធានគណៈកម្មាធិការតម្រង់ទិសគម្រោង បានបូកសរុបរបាយការណ៍ក្នុងកិច្ចប្រជុំ និងអនុសាសន៍ដូចខាងក្រោម:

របៀបវិរទីមួយ
-ត្រូវព្យាយាមណែនាំដល់កសិករអំពីរផលទទួលបានភ្លាមៗពីគម្រោងខាងលើ
-គួរពន្យាពេលគម្រោង រយៈពេលពី៣ ទៅ៦ ខែទៀត
-មន្ទីរ និងអាជ្ញាមូលដ្ឋានត្រូវចូលរួមដើម្បីឲ្យការអនុវត្ដគម្រោងទទួលបានជោគជ័យ
-គម្រោងត្រូវពង្រីកចំណេះ ដល់ថ្នាក់ក្រោមជាតិ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការអនុវត្ដគម្រោង
-ជម្រុញថ្នាក់ក្រោមជាតិ ឲ្យខិតខំបង្កើនចំណេះដឹងបន្ថែមទៀត

របៀបវិរទី២
-មិនគួរបញ្ជូលមន្ទីរធនធានទឹកចូលជាសមាជិកគណៈកម្មាធិការគម្រោងឡើយ ដោយសារការអនុវត្ដគម្រោងនៅសល់រយៈពេលខ្លីពេក
-ត្រូវកែពាក្យមួយចំនួនក្នុង Team Review 
-ត្រូវគិតគូផ្តោតខ្លាំងបន្ថែមលើអ្នកដែលទទួលបានដីសម្បទានសេដ្ឋកិច្ច និងអ្នកមានដីធំៗ ដែលមានសក្តានុពលបង្កផលប៉ះពាល់នៅក្នុងតំបន់ទីជំរាល។

របៀបវិរៈទី៣ ទិសដៅអនុវត្ដ ២០១៩-២០២០. 
-ពិនិត្យតាមដានអ្នករៀបចំកម្មវិធី និងអ្នកផ្ដល់ថវិកា 
-គួរបញ្ចូលមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដកំពង់ស្ពឺ និងសាកលវិទ្យាល័យភូមិន្ទកសិកម្ម ជាសមាជិកគណៈកម្មធិការគ្រប់គ្រងគម្រោង។

ចំនួនអ្នកចូលទស្សនា
Flag Counter