កិច្ចប្រជុំ​បូកសរុបឆ្លងរបាយការណ៍​ប្រចាំខែកុម្ភៈ ជាមួយមន្ទីរ/អង្គភាព​ ជំនាញ​ពាក់ព័ន្ធ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ
ចេញ​ផ្សាយ ០១ មីនា ២០១៩
1,360

កំពង់ស្ពឺ ៖នាព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែមាឃ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩

លោកស្រី ណុប សុគន្ធ អនុប្រធានមន្ទីរ បានចូលរួមកិច្ចប្រជុំ​បូកសរុបឆ្លងរបាយការណ៍​ប្រចាំខែកុម្ភៈ ជាមួយមន្ទីរ/អង្គភាព​ ជំនាញ​ពាក់ព័ន្ធ​ ដែលកិច្ចប្រជុំនេះ​ដឹកនាំដោយ​ លោក​ ហន ភក្តី នាយករងរដ្ឋបាលខេត្ត ។​

កិច្ចប្រជុំនេះ​ ធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យ​ និងកែសម្រួលរបាយការណ៍ ឱ្យមានភាពសុក្រិត និងត្រឹមត្រូវ មុននឹងដាក់របាយការណ៍នេះ​ ជូនគណ:អភិបាលខេត្ត​ ក្រុមប្រឹក្សាខេត្ត ពិនិត្យ​ និង សម្រេច​ មុននឹងបញ្ជូនទៅក្រសួងមហាផ្ទៃ នៅសាលប្រជុំរដ្ឋបាលខេត្ត។

ចំនួនអ្នកចូលទស្សនា
Flag Counter