ពិធីចែកគ្រាប់ពូជបន្លែ របស់គណៈកម្មាធិការប្រព័ន្ធស្បៀងបម្រុងកម្ពុជា នៃរាជរដ្ឋាភិបាលកម្ពុជា
ចេញ​ផ្សាយ ២៨ កុម្ភៈ ២០១៩
1,378

នាថ្ងៃពុធ ០៨រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩

ស្រុកបសេដ្ឋ៖ លោកទាវ ថន និងលោក ជួប ម៉ូវ មន្ត្រីការិ.ក្សេត្រសាស្រ្ត និងផលិកភាពកសិកម្ម បានចូលរួមចុះចែកពូជបន្លែជាមួយ គណៈកម្មាធិការប្រព័ន្ធស្បៀងបម្រុងកម្ពុជា (ប.ស.បក) នៃរាជរដ្ឋាភិបាលកម្ពុជា ស្តីពីការផ្គត់ផ្គង់គ្រាប់ពូជបន្លែនិងដំណាំរួមផ្សំផ្សេងៗដោយឥតគិតថ្លៃដល់កសិករដែលមានតម្រូវការដាំដុះឆ្នាំ ២០១៩ នៅស្រុកបសេដ្ឋមានចំនួន ៤ឃុំ៖

+ឃុំស្វាយរំពារមានចំនួន ១១ភូមិ សរុបកសិករចូលរួមចំនួន ២០៩នាក់/ស្រី ៨៩នាក់

+ឃុំកក់មានចំនួន ១៤ភូមិ សរុបកសិករចូលរួមចំនួន២៧៤នាក់/ស្រី១៣២នាក់

+ឃុំនិទានមានចំនួន ១៥ភូមិ សរុបកសិករចូលរួមចំនួន១០៣៤នាក់ /ស្រី៤៨១នាក់

+ឃុំពោធិ៍ចំរើនមានចំនួន ១៤ ភូមិ សរុបកសិករចូលរួមចំនួន ៥០៩នាក់/ស្រី២៣៤នាក់

ចំនួនអ្នកចូលទស្សនា
Flag Counter