កិច្ចប្រជុំស្តីពីការបូកសរុបលទ្ធផលការងារប្រចាំសប្តាហ៍ទី៤ ខែកុម្ភៈ និងទិសដៅអនុវត្តសប្តាហ៍បន្តក្នុងមីនា ឆ្នាំ២០១៩ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ
ចេញ​ផ្សាយ ២៦ កុម្ភៈ ២០១៩
1,364

នាព្រឹកថ្ងៃអង្គារ ៧រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០១៩

-នៅសាលប្រជុំនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានបើកកិច្ចប្រជុំប្រចាំសប្តាហ៍ទី៤ ខែកុម្ភៈ និងលើកទិសដៅសម្រាប់សប្តាហ៍បន្ទាប់ ខែមីនា ឆ្នាំ២០១៩ ក្រោមការដឹកនាំដោយលោកស្រី ណុប សុគន្ធ អនុប្រធានមន្ទីរ ដែលមានរបៀបវីរៈដូចខាងក្រោម៖

១.ផ្សព្វផ្សាយលិខិតបទដ្ឋាន និងអនុសាសន៍ថ្នាក់ដឹកនាំខេត្ត និងក្រសួង

២.ពិនិត្យឆ្លងរបាយការណ៍ សម្រាប់ដាក់ជូនខេត្ត និងក្រសួង

៣.បទបង្ហាញលទ្ធផលការងារតាមបណ្តាការិ.អង្គភាពអនុវត្តបាន និងបញ្ហាប្រឈម (ថ្នាក់ដឹកនាំខណ្ឌរដ្ឋបាល និងការិ.ជំនាញក្រោមឱវាទមន្ទីរ)

៤.មតិយោបល់របស់ថ្នាក់ដឹកនាំខណ្ឌ និងការិ.ចំណុះមន្ទីរទាំង១០(បញ្ហាប្រឈម និងដំណោះស្រាយ)

៥.មតិយោបល់របស់លោកអនុប្រធានមន្ទីរ

៦.មតិបូកសរុបបិទអង្គប្រជុំរបស់លោកស្រីអនុប្រធានមន្ទីរ

+ទិសដៅបន្ត

-បន្តចុះតាមដានស្ថានភាពទឹក និងស្ថានភាពលូតលាស់ដំណាំស្រូវរដូវប្រាំង និងផ្សព្វផ្សាយសារាចរណែនាំរបសរាជរដ្ឋាភិបាល ស្តីពីការចាត់វិធានការណ៍ថែរក្សាទឹកទុក សម្រាប់ប្រើប្រាស់ និងការឡើងកំដៅ នៅរដូវប្រាំងដើមឆ្នាំ២០១៩។

-បន្តចុះអង្កេត និងស្រាវជ្រាវអំពីដំណាំស្វាយនៅស្រុកភ្នំស្រួច

-បន្តចុះតាមដានការអនុវត្តគម្រោងជំរុញផលិតកម្មស្បៀងនៅតាមឃុំគោលដៅ

-បន្តថែទាំបន្លែក្នុងសួនបន្លែបង្ហាញរបស់ការិយាល័យនៅក្នុងមន្ទីរ

-ចុះស្រាវជ្រាវប្រព័ន្ធស្រោចស្រព ដោយប្រើប្រាស់ប្រព័ន្ធដំណក់ទឹកលើដំណាំបន្លែ នៅស្រុកសំរោងទង

-ចុះពិនិត្យតាមដាន និងចូលរួមសន្និបាតបូកសរុបការងារសហគមន៍កសិកម្ម

-បន្តចុះត្រួតពិនិត្យតាមដានមូលដ្ឋានអាជីវកម្មសម្ភារកសិកម្ម និងជំរុញការធ្វើលិខិតអនុញ្ញាតដល់អាជីវករដែលហួសសុពលភាពនៅតាមបណ្តាស្រុក។

-បន្តចុះពិនិត្យតាមដាន និងសម្របសម្រួលការងារអភិវឌ្ឍន៍របស់ក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច

-បន្តចុះត្រួតពិនិត្យអនាម័យសត្វ សាច់ នៅតាមទីសត្តឃាត និងកន្លែងដាក់តាំងលក់សាច់, ពិនិត្យតាមដានកសិដ្ឋានចិញ្ចឹមសត្វ, ពិនិត្យ និងព្យាបាលជម្ងឺសត្វ, ចុះចាក់វ៉ាក់សាំងសារទឹក និងអុតក្តាមគោ-ក្របីតាមបណ្តាស្រុក និងផ្សព្វផ្សាយការសាងសង់ឡជីវឧស្ម័ន។

-បន្តផ្សព្វផ្សាយ និងអនុវត្តច្បាប់ ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើ និងសត្វព្រៃគ្រប់ប្រភេទ, ពង្រឹងការថែទាំកូនឈើដែលដាំរួច កូនឈើនៅក្នុងថ្នាល និងត្រៀមរៀបចំបណ្តុះកូនឈើក្នុងឆ្នាំ២០១៩, ជំរុញការធ្វើនិយ័តកម្ម ច្បាប់ដល់បណ្តារោងអាជីវកម្មផល អនុផលព្រៃឈើ, បន្តការថែទាំ និងចែកចាយកូនឈើ។

ចំនួនអ្នកចូលទស្សនា
Flag Counter