សកម្មភាពការងាររបស់មន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ ប្រចាំថ្ងៃសុក្រ ៣រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩
ចេញ​ផ្សាយ ២៣ កុម្ភៈ ២០១៩
1,393

សកម្មភាពការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ ប្រចាំថ្ងៃសុក្រ ០៣រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩

១-ការងារថ្នាក់ដឹកនាំ

-លោក យឹម ណន អនុប្រធានមន្ទីរ បានដឹកនាំក្រុមការងារ លោកប្រធានការិ.កសិ-ឧស្សាហកម្ម លោកនាយរងផ្នែករដ្ឋបាលព្រៃឈើឱរ៉ាល់ និងមន្រ្តីក្រោមឱវាទ ចូលរួមជាមួយក្រុមការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដឹកនាំដោយលោក ជី សុចិន្តា អនុប្រធាននាយកដ្ឋានផែនការ ស្ថិតិ ចុះត្រួតពិនិត្យ តាមដាន និងវាយតម្លៃវឌ្ឍនភាពរបស់គម្រោងសម្បទានដីសេដ្ឋកិច្ច របស់ក្រុមហ៊ុន កំពង់ស្ពឺស៊ូហ្គើ, កំពង់ស្ពឺផ្លេនថេសិន, ៩៩ អភិវឌ្ឃន៌កសិកម្ម ស្ថិតក្នុងឃុំត្រពាំងជោ និងឃុំសង្កែសាទប ស្រុកឱរ៉ាល់ និងក្រុមហ៊ុនភ្នំពេញស៊ូហ្គើ ស្ថិតក្នុងឃុំអមលាំង ស្រុកថ្ពង។

-លោកស្រី ណុប សុគន្ធ អនុប្រធានមន្ទីរ បានចូលរួមពិធីបិទសន្និបាតបូកសរុបការងារសុខភាពសត្វ និងផលិតកម្មសត្វ​ឆ្នាំ​២០១៨​ និង​លើកទិសដៅការងារឆ្នាំ២០១៩​ ក្រោមអធិបតីភាពឯកឧត្តម​ វេង​ សាខុន​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ នៅអគ្គនាយកដ្ឋានសុខភាពសត្វ​ និងផលិតកម្មសត្វ។

២-ការងារអង្គភាពជំនាញ

ក.ការងារអភិវឌ្ឍន៍សហគមន៍កសិកម្ម

-លោក ជូ សារឹម ប្រធានការិ  បានចូលរួមសន្និបាតសហគមន៏កសិកម្មថ្នាក់ជាតិ នៅសណ្ថាគារសេនជូរីខេត្តពោធិ៏សាត់  អ្នកចូលរួម២៥ខេត្តក្រុង៧៤នាក់ស្រី១៤នាក់។

-លោក ឡាយ រ៉េត អនុប្រធានការិ.បានចូលរួមជាមួយក្រុមការងារវាយតម្លៃសហគមន៍កសិកម្មមកពីនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍បានចុះមកវាយតម្លៃសហគមន៍បន្លែចំរុះជាយក្រុងកំពង់ស្ពឺដំណាក់កាលទី២ ដើម្បីប្រកួតប្រជែងយកជ័យលាភីចំណាត់ថ្នាក់ពីលេខ១ដល់លេខ៥ទូទាំងប្រទេស ក្នុងចំណោម ១០សហគមន៍ ដែលមានអ្នកចូលរួមចំនួនសរុប ២៨នាក់ ស្រី ១៣នាក់។

ខ.ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ

-លោកនាយ លោកនាយរងខណ្ឌ នាយផរព នាយ នាយរងផ្នែក នាយសរព នាយរងសរពចូលរួមប្រជុំបូកសរុបការងារវិស័យព្រៃឈើប្រចាំខែកុម្ភៈ និងលើកទិសដៅអនុវត្តបន្ត នៅខរពកស្ព។

-លោកនាយរងផរពឱរ នាយសរពត្រពាំងជោ នាយសរពថ្ពង និងភ្នាក់ងាររដ្ឋបាលព្រៃឈើប្រចាំក្រុមហ៊ុន បានចុះធ្វើវឌ្ឍន៍ភាពក្រុមហ៊ុន ភ្នំពេញស៊ូហ្គើរ កំពង់ស្ពឺស៊ូហ្គើរ កំពង់ស្ពឺផ្លេនថេរសិន និង៩៩អភិវឌ្ឍន៏ ជាមួយក្រុមការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

-ពុំមានបទល្មើសព្រៃឈើទេ។

ចំនួនអ្នកចូលទស្សនា
Flag Counter