សកម្មភាពការងាររបស់មន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ ប្រចាំថ្ងៃព្រហស្បតិ៍ ២រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩
ចេញ​ផ្សាយ ២៣ កុម្ភៈ ២០១៩
1,399

សកម្មភាពការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ ប្រចាំថ្ងៃព្រហស្បតិ៍ ០២រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩

១-ការងារថ្នាក់ដឹកនាំ

-លោក ឈៀង តុលា ប្រធានមន្ទីរ និងលោកស្រី ភួង សាវឿង ប្រធានការិ.ផែនការ គណនេយ្យ បានចូលរួមសិក្ខាសាលានៅខេត្តព្រះវិហារ ស្តីពីការបូកសរុបចំណូល ចំណាយ ថវិកាឆ្នាំ២០១៨ និងទិសដៅអនុវត្ត ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម គុយ ម៉ារិនឌី រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ។ និងមានការចូលរួមពីរដ្ឋបាលកណ្តាល និងមន្ទីរកសិកម្មរាជធានីខេត្ត។

-លោក យឹម ណន អនុប្រធានមន្ទីរបានដឹកនាំក្រុមការងារ លោកប្រធានការិ កសិ ឧស្សាហកម្ម លោកនាយផ្នែករដ្ឋបាលព្រៃឈើឱរ៉ាល់ និងមន្រ្តីក្រោមឱវាទ ចូលរួមជាមួយក្រុមការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដឹកនាំដោយលោក ជី សុចិន្តា អនុប្រធាននាយកដ្ឋានផែនការ ស្ថិតិ ចុះត្រួតពិនិត្យ តាមដាន និងវាយតម្លៃវឌ្ឍនភាពរបស់គម្រោងសម្បទានដីសេដ្ឋកិច្ច របស់ក្រុមហ៊ុន ហ្រែនឌីស ធីមប៊ើ លីមីធីត និងក្រុមហ៊ុន ហ្វរេសទ្រី អ៊ិនវេសស្មែន ខូអិលធីឌី ស្ថិតក្នុងឃុំរស្មីសាមគ្គី និងក្រុមហ៊ុនសុវណ្ណវិឌ្ឃន៌ត្រេឌីង ក្រុមហ៊ុន សាណាន អេហ្រ្គីខលឈ័រ និងក្រុមហ៊ុនប៉េស្កូ ស្ថិតក្នុងភូមិសាស្ត្រ ឃុំតាំងសំរោង ស្រុកភ្នំស្រួច។

-លោកស្រី ណុប សុគន្ធ អនុប្រធានមន្ទីរ និងលោកប្រធានការិ.ផលិតកម្ម និងបសុព្យាបាល បានចូលរួមសន្និបាទបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ លើកទិសដៅឆ្នាំ២០១៩ ពីការងារសុខភាពសត្វនិងផលិតកម្មសត្វនៅអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ក្រោមអធិបតីភាពលោកជំទាវ ហោ ម៉ាលីន រដ្ឋលេខាធិការក្រសួង។

២-ការងារអង្គភាពជំនាញ

ក.ការងារកៅស៊ូ

-មន្ត្រី ០១នាក់ បានចូលរួមពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០១៩ និងតែងតាំងមន្រ្តីរាជការ របស់អគ្គនាយកដ្ឋានកៅស៊ូ ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តី ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  នៅអគ្គនាយកដ្ឋានកៅស៊ូ ក្នុងខណ្ឌ ជ្រោយចង្វារ រាជធានី ភ្នំពេញ ។

ខ-ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ

-លោកនាយផរព.បស និងលោកនាយរងផរព.ឪរ៉ាល់ រួមជាមួយមន្ត្រីប្រចាំការក្រុមហ៊ុន Grandis ក្រុមហ៊ុន Forestry  ក្រុមហ៊ុនសាណាន ក្រុមហ៊ុនសុវណ្ណ និងក្រុមហ៊ុនប៉េស្កូ បានចុះតាមដានវឌ្ឍនភាពគម្រោងវិនិយោគរបស់ក្រុមហ៊ុន ប្រចាំឆ្នាំ២០១៨ ជាមួយប្រតិភូក្រសួងកសិកម្ម។

ចំនួនអ្នកចូលទស្សនា
Flag Counter