សកម្មភាពការងាររបស់មន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ ប្រចាំថ្ងៃពុធ ១រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩
ចេញ​ផ្សាយ ២១ កុម្ភៈ ២០១៩
1,483

សកម្មភាពការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ ប្រចាំថ្ងៃពុធ ០១រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩

១-ការងារថ្នាក់ដឹកនាំ

-នៅសាលប្រជុំនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ លោក ឈៀង តុលា ប្រធានមន្ទីរ បានដឹកនាំកិច្ចប្រជុំប្រចាំខែកុម្ភៈ ឆ្នាំ២០១៩ ដើម្បីពិនិត្យការអនុវត្តការងារ និងលើកទិសដៅបន្ត ព្រមទាំងផ្សព្វផ្សាយ លិខិតបទដ្ឋាន ផ្សេង របស់ក្រសួង និងរដ្ឋបាលខេត្ត។ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខណ្ឌ ផ្នែក រដ្ឋបាលព្រៃឈើ និងជលផល ថ្នាក់ដឹកនាំការិ.ជំនាញ និងការិយាល័យកសិកម្មក្រុងស្រុក សរុប ២៨នាក់ ស្រី ៦នាក់។

-លោក យឹម ណន អនុប្រធានមន្ទីរ បានដឹកនាំក្រុមការងារ លោកប្រធានការិ កសិ ឧស្សាហកម្ម លោកនាយផ្នែករដ្ឋបាលព្រៃឈើឱរ៉ាល់ និងមន្រ្តី ចូលរួមជាមួយក្រុមការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដឹកនាំដោយលោក ជី សុចិន្តា អនុប្រធាននាយកដ្ឋានផែនការ ស្ថិតិ ចុះត្រួតពិនិត្យ តាមដាន និងវាយតម្លៃវឌ្ឍនភាពរបស់គម្រោងសម្បទានដីសេដ្ឋកិច្ច របស់ក្រុមហ៊ុន CJ Cambodia co,ltd នៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច និងក្រុមហ៊ុន ហ្គោដេលេន ឌីវេឡុបមែន ខូអិលធីឌី ស្ថិតក្នុងឃុំជាំសង្កែ ស្រុកភ្នំស្រួច និងក្រុមហ៊ុន យូហេហ្វា លីមីធិត ស្ថិតក្នុងឃុំដំបូងរូង ស្រុកភ្នំស្រួច។

២-ការងារអង្គភាពជំនាញ

ក.ការងារក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម

-លោក ជា ហុកលី ប្រធានការិ. និងលោកស្រី លី ធីវី អនុប្រធានការិ. បានចូលរួមប្រជុំបូកសរុបលទ្ធផលការងារនៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តប្រចាំខែកុម្ភ និងលើកទិសដៅសម្រាប់ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក ឈៀង តុលា ប្រធានមន្ទីរ។

-លោក ថេន ប្រពៃ អនុប្រធានការិ. និងមន្រ្តីការិ.២រូប បានចូលរួមសិក្ខាសាលាស្តីពីការផ្សព្វផ្សាយ និងការផ្គត់ផ្គង់គ្រាប់ពូជបន្លែ និងដំណាំរួមផ្សំផ្សេងៗដោយឥតគិតថ្លៃដល់កសិករដែលមានត្រូវការដាំដុះ ដំណាំបន្លែ នៅបណ្ណាល័យកំពង់ស្ពឺ ក្រោមអធិបតីភាព ឯ.ឧ វង់ សណ្តាប់ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាការធិការ ប.ស.ប.ក និងឯ.ឧ ចាន់ ដារា អភិបាលរង នៃគណៈអភិបាលខេត្ត។

-មន្រ្តីការិ. បានចុះប្រមូលផលដំណាំត្រកួន និងបន្តចុះស្រោចទឹក បោចស្មៅ សួនបន្លែក្នុងមន្ទីរ។

ខ.ការងារវិស្វកម្មកសិកម្ម,

-លោក សឿង សាវី អនុប្រធានការិ. បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការបង្កើតសហគមន៍តំបន់អេកូ ទេសចរណ៍និងការបែងចែកសេវាកម្មទេសចរណ៍និងវគ្គបណ្តុះបណ្តាលពីការធ្វើសារពើភ័ណ្ឌ នៅសហគមន៍តំបន់ការពារធម្មជាតិរស្មីសាមគ្គី ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ របស់គម្រោងការគ្រប់គ្រងរួមគ្នាដើម្បីការពារនិងស្តារសេវាកម្មទីជម្រាលនិងប្រព័ន្ធបរិស្ថាននៅជួរភ្នំក្រវ៉ាញប៉ែកខាងលើនៃអាងស្ទឹងព្រែកត្នោតដែលអនុវត្តដោយអង្គការម្លប់បៃតងដែលមានអ្នកចូលរួម៣៩នាក់ ស្រី១០នាក់។

គ.ការងារកៅស៊ូ

មន្ត្រី ០១នាក់ បានចូលរួម ក្នុងពិធីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ ២០១៨  និងលើកទិសដៅអនុវត្តការងារឆ្នាំ២០១៩ របស់អគ្គនាយកដ្ឋានកៅស៊ូ នៅ អគ្គនាយកដ្ឋានកៅស៊ូ ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ឃ.ការងារផលិតកម្ម និងបសុព្យាបាល

-មន្ត្រីប្រចាំការស្រុកគងពិសីចុះពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូកមេ និងធ្វើជីវសុវត្ថិភាព នៅភូមិត្រាំខ្នារ ស្រុកគងពិសីចំនួន ២ កន្លែង។

-មន្រ្តីនៅផ្នែកមជ្ឈមណ្ឌលបង្កាត់សិប្បនិម្មិតចុះបង្កាត់គោ ២ក្បាលនៅភូមិបន្ទាយខ្មែរឃុំជើងរាស់ ស្រុកឧដុង្គ។

- មន្ត្រីប្រចាំការស្រុកឧដុង្គ បានចុះពិនិត្យតាមដានស្ថានភាពជម្ងឺបូសខ្យល់ នៅឃុំជម្ពូព្រឹក្ស (ភូមក្រាំងតាសោមនិងភូមិច្រកពពូល) ពិនិត្យឃើញថាស្ថានភាពជម្ងឺស្ងប់ មិនមានគោឈឺបន្តទៀតទេ។

ង.ការងារខណ្ឌរដ្ឋបាលជលផលកំពង់ស្ពឺ

-លោកនាយខណ្ឌបានចូលរួមប្រជុំពិភាក្សាស្វែងរកវិធីសាស្រ្ត និងបទពិសោធន៍ថ្មីក្នុងការចាត់ វិធានការបង្រ្កាបបទល្មើសនេសាទ នៅទីស្តីការក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ។

ច.ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ

-នាយ នាយរងខណ្ឌ និងនាយផរព បានចូលរួមប្រជុំប្រចាំខែ កុម្ភៈ ឆ្នាំ២០១៩ នៅមន្ទីរកសិកម្ម។

-លោកនាយផរព.បស រួមជាមួយមន្ត្រីប្រចាំការក្រុមហ៊ុន CJ ក្រុមហ៊ុន ហ្គោឌិនលេន និងក្រុមហ៊ុន យូហេហ្វា បានចុះតាមដានវឌ្ឍនភាពគម្រោងវិនិយោគរបស់ក្រុមហ៊ុន ប្រចាំឆ្នាំ២០១៨។

-លោកនាយរងផរពឱរ និង នាយរងសរពតាសាល បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការប្រកាសកំណត់តំបនវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រពន្ធ័ស្ថិតនៅភូមិ ព្រៃធំ និងភូមិពស់វែក ឃុំ រស្មីសាមគ្គីស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

-លោកនាយសរពថ្ពង បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការប្រកាសកំណត់តំបនវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រពន្ធ័ស្ថិតនៅភូមិ តាំងពោធិ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

-ពុំមានបទល្មើសព្រៃឈើទេ។

ចំនួនអ្នកចូលទស្សនា
Flag Counter