សកម្មភាពការងាររបស់មន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ ប្រចាំថ្ងៃច័ន្ទ ១៤កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩
ចេញ​ផ្សាយ ១៩ កុម្ភៈ ២០១៩
1,414

សកម្មភាពការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ ប្រចាំថ្ងៃចន្ទ័ ១៤កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

១-ការងារថ្នាក់ដឹកនាំ

-លោក យឹម ណន អនុប្រធានមន្ទីរ បានដឹកនាំក្រុមការងារ លោកប្រធានការិ កសិ ឧស្សាហកម្ម លោកនាយផ្នែករដ្ឋបាលព្រៃឈើឱរ៉ាល់ និងមន្រ្តីក្រោមឱវាទ ចូលរួមជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដឹកនាំដោយលោក ជី សុចិន្តា អនុប្រធាននាយកដ្ឋានផែនការ ស្ថិតិ ចុះត្រួតពិនិត្យ តាមដាន និងវាយតម្លៃវឌ្ឍនភាពរបស់គម្រោងសម្បទានដីសេដ្ឋកិច្ច របស់ក្រុមហ៊ុន ហ្រ្គេតហ្វៀល(ខេមបូឌា)អ៊ិនធើណេសិនណល លីមីធីត ក្រុមហ៊ុន យេឡូហ្វៀល (ខេមបូឌា)អ៊ិនធើណេសិនណល លីមីធីត និងក្រុមហ៊ុន HLH Agriculture (Cambodia) Co,Ltd នៅឃុំតាសាល ឃុំត្រពាំងជោ និងឃុំសង្កែសាទប ស្រុកឱរ៉ាល់។

២-ការងារអង្គភាពជំនាញ

ក.ការងារខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ

-ផ្នែករដ្ឋបាលព្រៃឈើកំពង់ស្ពឺ និងសង្កាត់រដ្ឋបាលព្រៃឈើសំរោងទង បានចុះពិនិត្យដីដែលបានចេញដីកាដកហូត នៅតាមផ្លូវលេខ៤៤ ជាលទ្ធផល ដីនៅទីតាំងទី១ ពុំមានការដាំដុះ និងទីតាំងទី២ដែលមានចំនួន ៥ប្លង់ជិតគ្នា ២ប្លង់នៅខាងជើងផ្លូវមិនមានការដាំដុះ  ២ប្លង់នៅខាងត្បូងផ្លូវ មិនមានការដាំដុះប៉ន្តែមានឃ្លាំង១ រីឯ១ប្លង់ទៀត មានដំណាំស្វាយ ទីតាំងទាំងអស់យើងពុំឃើញមានអ្នកស្នាក់នៅទេ តាមការសាកសួរនៅកន្លែងផ្សេងដីក្នុងស្រុកសំរោងទងពុំទាន់បានធ្វើប្លង់ទេ។

-លោក ផាន ភារី នាយរងផរពឱរ៉ាល់ នាយសរពត្រពាំងជោ នាយសរពតាសាល លោក អឿន ចន្ថា នាយរងសរពសង្កែសាទប លោក ព្រាប វ៉ាន់វិចិត្រ មន្ត្រីផរពឱរ៉ាល់ និងលោកស៊ុ ស៉ីថា ចុះពិធីបុណ្យបញ្ចុះខណ្ឌសីមា វត្តសាមគ្គីកែវរស្មី (ហៅវត្តកន្ទួត) ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ

-លោកនាយផរព.បស និងលោក លី គឹមសាន នាយរងផរព.កស្ព ចុះក្រុមហ៊ុនHLH ដើម្បីតាមដានវឌ្ឍនភាពរបស់ក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច។

-ផរព កំពង់ស្ពឺ និងសរព.សំរោងទង កំពុងវាស់វែងឈើអារដែលបានឃាត់ចាប់នៅថ្ងៃ១៦/០២/២០១៩ លទ្ធផលនិងរាយការណ៍នៅពេលវាស់វែងចប់។

-លោកនាយផរព.ឳរ៉ាល់ លោក ផាន ផារី នាយរង លោកនាយ សរព.តាសាល និងលោក ព្រាប វ៉ាន់វិចិត្រមន្រ្តីផរព.ឳរ៉ាល់ ចុះពិនិត្យក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច Yellow field ជាមួយប្រតិភូក្រសួងកសិកម្ម។

ចំនួនអ្នកចូលទស្សនា
Flag Counter