សកម្មភាពការងាររបស់មន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ ប្រចាំថ្ងៃសុក្រ ១១កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩
ចេញ​ផ្សាយ ១៦ កុម្ភៈ ២០១៩
1,423

សកម្មភាពការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកំពង់ស្ពឺ ប្រចាំថ្ងៃសុក្រ ១១កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩

១-ការងារថ្នាក់ដឹកនាំ

-លោក យឹម ណន អនុប្រធានមន្ទីរ រួមជាមួយលោកប្រធានការិយាល័យរដ្ឋបាល បុគ្គលិក និងលោកអនុប្រធានការិយាល័យវិស្វកម្ម កសិកម្ម បាននាំថវិកា របស់សមាគមមិត្តបុគ្គលិកកសិកម្ម (សបក) ជូនដល់គ្រួសារសពលោក ប៊ិន ជិន សមាជិកសមាគមមិត្តបុគ្គលិកកសិកម្ម (អតីតមន្ត្រីការិយាល័យគ្រឿងយន្តកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ) នៅភូមិខោប សង្កាត់រការធំ ក្រុងច្បារមន។

២-ការងារអង្គភាពជំនាញ

ក.ការងារផលិតកម្ម និងបសុព្យាបាល

-លោក ឈឹម សុនា អនុប្រធានការិ.បសុ.ដឹកនាំការប្រជុំប្រចាំសប្តាហ៏ មានមន្រ្តីចូលរួមសរុប ៣៥ នាក់ (ស្រី ៥ នាក់ )

+លទ្ធផល៖

-គោឈឺសរុប ៩១ ក្ប ព្យាបាលជា ៨២ ក្ប កំពុងព្យាបាល  ៩ក្ប ងាប់ ៩ ក្បាល  រោគសញ្ញា ហើមពោះ,ក្តៅដង្ហក់,អន់ចំណី,រាគ

-ជ្រូកឈឺសរុប   ១០ ក្ប ព្យាបាលជា  ១០ក្ប ងាប់   ០ក្បាល។

-អនុវត្តថវិកាអនុកម្មវិធី មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ បើកវគ្គបណ្តុះបណ្តាលស្តីពីការចិញ្ចឹមមាន់ និងគោ ចំនួន ៧ វគ្គ (វគ្គចិញ្ចឹមមាន់ ៤ ចិញ្ចឹមគោ ៣វគ្គ) សរុបអ្នកចូលរួម២១៧ នាក់ (ស្រី ៩៦ នាក់)

-ចាក់វ៉ាក់សាំង ការពារជម្ងឺសារទឹកគោក្របី ចាក់បានសរុប ៣ ០៩៩ ក្បាល

ផែនការបន្ត៖ តាមដានស្ថានភាពជម្ងឺសត្វ, កសិដ្ឋាន, ពិនត្យសត្វ សាច់នៅសត្តឃាតដ្ឋាន, ចាក់វ៉ាក់សាំងការពារជម្ងឺសត្វ។

-ពេលរសៀលចុះពិនិត្យសត្វគោកើតជម្ងឺបូសខ្យល់នៅឃុំជម្ពូព្រឹក្ស ភូមិច្រកពពូលនិងក្រាំងតាសោម និងជួបជាមួយម្ចាស់សត្វចំនួន ១៥គ្រួសារ ដើម្បីណែនាំពីការថែទាំគោមុនព្រលែង ពេលព្រឹក រសៀល។

ខ-ការងារខណ្ឌរដ្ឋបាលជលផល

លោកស្រី ឈឹម ចន្ថា នាយរងខណ្ឌរដ្ឋបាលជលផលនិងលោកនាយផ្នែករដ្ឋបាលជលផលឧដុង្គរួមជាមួយនាយសង្កាត់ ០២រូបទៀតបានបើកវគ្គផ្សព្វផ្សាយ ស្តីពីអភិវឌ្ឍន៏ខ្សែរចង្វាក់តំលៃផលិតកម្មជលផល បានចំនួន២វគ្គ៖

១-នៅភូមិត្នោតព្រែក ឃុំតាំងស្យាស្រុកភ្នំស្រួចមានអ្នកចូលរួមសរុប៣០នាក់/ស្រី១៤នាក់

២-នៅភូមិត្រាញ់វែង ឃុំប្រាំបីមុំ ស្រុកថ្ពង អ្នកចូលរួមសរុប៣០នាក់/ស្រី៤នាក់

គ-ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ

-លោកនាយសរព.ត្រត្រ និងលោក ឌឹម សូនី មន្ត្រីផរព.បស រួមជាមួយអាជ្ញាធរឃុំត្រែងត្រយឹង បានចុះសម្របសម្រួលដោះស្រាយករណីទំនាស់រវាងប្រជាពលរដ្ឋចំនួន ០៧គ្រួសារ និងក្រុមហ៊ុន CJ ដោយសារក្រុមហ៊ុនកាយព្រំ ធ្វើឱ្យដាច់ផ្លូវចេញចូល ប៉ុន្តែភាគីទាំង២ កំពុងបន្ទន់ ឥរិយាបថទាំងអស់ អាចនឹងត្រូវរូវគ្នាវិញ។

-ពុំមានបទល្មើសព្រៃឈើទេ។

+ការងារកសិកម្មស្រុកថ្ពង

ក-ស្ថានភាពទឹកភ្លៀង ពុំមានកក់ខែ អាកាសធាតុ ក្តៅ.ស្ងួត។

ខ-ការងារដាំដំណាំរដូវប្រាំង

      * សរុប              : ៤២ ហិកតា

       -ស្រូវប្រាំង        :  ០២ ហិកតា

       -សណ្តែកដី       : ២២ ហិកតា

       -សណ្តែកបាយ  : ០៤ ហិកតា

       -បន្លែគ្រប់មុខ     : ១៣ ហិកតា

       -ពោត.              : ០១ ហិកតា

គ-តម្លៃស្រូវ (ឆ្មាល្អិត:  ១២៦០៛/គ.ក្រ និងស្រូវចំរុះ:  ១០៥០៛/គ.ក្រ)

ឃ-តម្លៃសត្វ

       -សាច់ជ្រូក   : ១៤០០០-១៦០០០៛/គ.ក្រ

       -សាច់គោ    : ២៤០០០-២៨០០០៛/គក្រ

       -សាច់មាន់ស : ១០០០០៛/គ.ក្រ

ង-ការងារបសុព្យាបាល

      *ជម្ងឺសត្វ(គោ) ក្នុងសប្តាណ៍នេះមានគួរឲ្យកត់សំគាល់ ឈឺចំនួន ០៧ក្បាល  ងាប់ទាំង ០៧ក្បាល នៅភូមិត្រពាំងក្រើញ.ឃុំប្រាំបីមុម(រោគសញ្ញា.ហើមភ្លៅ.ហើមស្នា)

      -ចាក់វ៉ាក់សាំង(គោ)ដើមគ្រា :១៧៣២ក្ប ក្នុងគ្រា : ០០ ក្បាល.សរុប : ១៧៣២ក្បាល (ប្រភេទសាទឹក) ឃុំទ័ពមាន+ប្រាំបីមុម។

ច-ទិសដៅ

       -បន្តចុះជំរុញការដាំដំណាំប្រាំង

       -បន្តចុះចាក់វ៉ាក់សាំង (គោ)

       -បន្តតាមដានស្ថានភាពជម្ងឺសត្វ និងទីកន្លែងដែលកើតមានបញ្ហាសប្តាហ៍កន្លងមក

       -បន្តតាមដានផលប៉ះពាល់ក្លិនកសិដ្ឋាន

*បញ្ជាក់៖  ទិន្នន័យដំណាំរក្សាតួលេខដដែលប្រែប្រួលតម្លៃស្រូវ

ចំនួនអ្នកចូលទស្សនា
Flag Counter