សកម្មភាពការងាររបស់មន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ ប្រចាំថ្ងៃព្រហស្បតិ៍ ១០កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩
ចេញ​ផ្សាយ ១៥ កុម្ភៈ ២០១៩
1,400

សកម្មភាពការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ ប្រចាំថ្ងៃព្រហស្បតិ៍ ១០កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩

១-ការងារក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម

-លោក ជា ហុកលី ប្រធានការិ. ចូលរួមវេទិកាសាធារណៈ ក្រុមការងាររដ្ឋាភិបាល និងប្រជាពលរដ្ឋ ស្រុកសំរោងទង ដើម្បីអនុវត្តន៍កម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រដ្ឋាភិបាលកម្ពុជា ក្រោមអធិបតីភាពលោកជំទាវ ខេង សំវ៉ាដា រដ្ឋលេខាធិការក្រសួងកិច្ចការនារី នៅវត្តអង្គសត្ថា ឃុំធម្មតាអរ ស្រុកសំរោងទង សរុបអ្នកចូលរួម៣០០នាក់។

-លោកស្រី លី ធីវី អនុប្រធានការិ. និងមន្ត្រីការិយាល័យរដ្ឋបាល បុគ្គលិក ០១នាក់ បានចូលរួមក្នុងបទបង្ហាញស្តីពីកាគាំទ្របច្ចេកវិទ្យាសម្រាប់ផលិត និងប្រើប្រាស់បាយអូឆា ដើម្បីបង្កើនទិន្នផលកសិកម្មនៅប្រទេសកម្ពុជា ក្រោមអធិបតីយភាពឯកឧត្តម យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា។

-លោក ថេន ប្រពៃ អនុប្រធានការិ. និងមន្ត្រី ០១នាក់ បានចុះបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសការគ្រប់គ្រងជីជាតិដី និងការផលិតជីកំប៉ុស្តិ៍ នៅភូមិច្រកថ្លុង ឃុំមនោរម្យ ស្រុកថ្ពង មានកសិករចូលរួមសរុបចំនួន ៣៥នាក់/ស្រ្តី ១៧នាក់។

-មន្ត្រី០២នាក់ បានចុះបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសការគ្រប់គ្រងជីជាតិដី និងការផលិតជីកំប៉ុស្តិ៍ នៅភូមិ ពន្លឺខែ ឃុំពេជ្រមុន្នី ស្រុកគងពិសី មានកសិករចូលរួមសរុបចំនួន ២៨នាក់/ស្រ្តី ១៩នាក់។

-មន្ត្រី ០២នាក់ បានចុះបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសការគ្រប់គ្រងជីជាតិដី និងការផលិតជីកំប៉ុស្តិ៍ នៅភូមិអំពៅ ឃុំអូ ស្រុកភ្នំស្រួច មានកសិករចូលរួមសរុបចំនួន ២៩នាក់/ស្រ្តី ១៨នាក់។

-មន្ត្រី ០២នាក់ បានចុះបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសការគ្រប់គ្រងជីជាតិដី និងការផលិតជីកំប៉ុស្តិ៍ នៅភូមិត្រពាំងពើក ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ មានកសិករចូលរួមសរុបចំនួន ២៨/ស្រ្តី ១៧នាក់។

២-ការងារការិយាល័យវិស្វកម្មកសិកម្ម

ថ្នាក់ដឹកនាំ  និងមន្ត្រីការិ.ចំនួន ០៦នាក់  បានចុះផ្សព្វផ្សាយស្តីពីការគ្រប់គ្រង និងប្រើប្រាស់គ្រឿងយន្តកសិកម្មនិងឧបករណ៍កសិកម្ម ចំនួន ០៣គោលដៅរួមមាន៖

ក.នៅសហគមន៍ស្វាយចចឹប មានជ័យ ឃុំស្វាយចចឹប ស្រុកបសេដ្ឋ មានអ្នកចូលរួម ២២នាក់ ស្រី១២នាក់។

ខ.នៅភូមិក្រាំងស្លែង ឃុំព្រៃក្រសាំង ស្រុកឧដុង្គ មានអ្នកចូលរួម២២នាក់ ស្រី៦នាក់។

គ.នៅភូមិក្រាំងស្តុក ឃុំទំព័រមាស ស្រុកសំរោងទង មានអ្នកចូលរួម២០នាក់ស្រី៧នាក់

៣-ការងារខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ

-លោក ផល មុនី នាយខរពបានចូលរួមសិក្ខាសាលាបូកសរុបការងារលើវិស័យព្រៃឈើប្រចាំឆ្នាំ២០១៨ នៅភ្នំពេញ

-លោកនាយរងផរព.ឱរ រួមនឹងលោកនាយសង្កាត់រពត្រពាំងជោ បានទៅទំនាក់ទំនងជាមួយក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច ភ្នំពេញសូហ្គើរ។

-លោកនាយសរព.បស បានចុះស្រាវជ្រាវដីទំនាស់នៅក្នុងក្រុមហ៊ុនហ្គោឌិនលែន ។

-សរព.ឧដុង្គ បានចុះពិនិត្យកូនឈើដែលបានដាំនៅស្រះត្រពាំងលើក ឃើញមានកូនឈើងាប់ច្រើន និងបានចុះល្បាតនៅចំការឈើអង្គព្រលឹង្គ តែពុំបានជួបប្រទះបទល្មើសអ្វីឡើយ  

-ការងារចុះល្បាតក្នុងដែនសមត្ថកិច្ចខរពកស្ពឺ ពុំឃើញមានអ្វីគួរឱ្យកត់សំគាល់ឡើយ។

ចំនួនអ្នកចូលទស្សនា
Flag Counter