សកម្មភាពការងាររបស់មន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ ប្រចាំថ្ងៃពុធ ៩កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩
ចេញ​ផ្សាយ ១៤ កុម្ភៈ ២០១៩
1,348

សកម្មភាពការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ ប្រចាំថ្ងៃពុធ ០៩កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩

១-ការងារថ្នាក់ដឹកនាំ

-នៅសាលប្រជុំនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ លោក ឈៀង តុលា ប្រធានមន្ទីរ បានដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ ដើម្បីពិនិត្យការអនុវត្តការងារ និងលើកទិសដៅបន្ត ព្រមទាំងផ្សព្វផ្សាយ លិខិតបទដ្ឋាន ផ្សេង របស់ក្រសួង និងរដ្ឋបាលខេត្ត។ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខណ្ឌ ផ្នែក រដ្ឋបាលព្រៃឈើ និងជលផល ថ្នាក់ដឹកនាំការិ. សរុប ២២នាក់ ស្រី ៧នាក់។

-លោក យឹម ណន អនុប្រធានមន្ទីរ បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីការពិភាក្សាវាយតម្លៃសកម្មភាពរបស់ប្រធានសហគមន៌តវ៉ាដីធ្លឺនានានៅស្រុកឱរ៉ាល់ និងស្រុកថ្ពង នៅសាលាខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ឯកឧត្តម ព្រំ វណ្ណៈ អភិបាលរងខេត្ត និងលោកជំទាវ ទន់ ថានី ទីប្រឹក្សាក្រសួងរៀបចំដែនដី នគរូបនីយកម្ម សុរិយោដី និងសំណង់។

២-ការងារអង្គភាពជំនាញ

ក.ការងារផលិតកម្ម និងបសុព្យាបាល

អនុវត្តថវិកាអនុកម្មវិធីរបស់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ស្ពឺ ការិយាល័យផលិតកម្មនិងបសុព្យាបាលបានបើកវគ្គបណ្តុះបណ្តាល២វគ្គបន្តដូចខាងក្រោម÷

-លោក ឈឹម សុនា អនុប្រធានការិ.និងមន្ត្រី ០១នាក់ ចុះបើកវគ្គបណ្តុះបណ្តាលកសិករពីការចិញ្ចឹមគោ ជាលក្ខណះគ្រួសារនៅភូមិរោងម៉ាស៊ីន ឃុំតាសាលស្រុកឱរ៉ាល់ ។

-លោក ឈឹម សុនា អនុប្រធានការិ និងមន្ត្រី០១នាក់  បណ្តុះបណ្តាលការចិញ្ចឹមគោនៅភូមិរលាំងថ្លើង ឃុំរុងរឿងស្រុកថ្ពង សរុបកសិករចូលរួម ទាំង ២ កន្លែង ៦២ នាក់ (ស្រី ៣២ នាក់)។

-កញ្ញា សុខ ច័ន្ទធឿន អនុប្រធានការិ. និងមន្រ្តី១រូបចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងសម្តភាពលើការគ្រប់គ្រងចំណីសត្វ នៅខេត្តកំពង់ចាម រយះពេល៣ថ្ងៃ រៀបចំដោយអគ្គនាយកដ្ឋានសុខភាពសត្វនិផលិតកម្មសត្វ។

-មន្ត្រី ០១នាក់ សហការជាមួយមន្រ្តីមកពីអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វចុះសម្ភាសន៌កសិករចិញ្ចឹមសត្វ និងភ្នាក់ងារសុខភាពសត្វភូមិដើម្បីចងក្រងក្រុម សម្ភាសន៌ចំនួន៣០ គ្រួសារនៅភូមិត្បែសឃុំវល្លសស្រុសំរោងទង។

ខ-ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ

-លោកនាយខរពបានចូលរួមសិក្ខាសាលាបូកសរុបការងារលើវិស័យព្រៃឈើប្រចាំឆ្នាំ២០១៨ នៅភ្នំពេញ

-លោកនាយរងខរព និងលោកនាយផរពកំពង់ស្ពឺ បានចូលរួមប្រជុំប្រចាំសប្តាហ៍នៅមន្ទីរកសករន

-នាយ នាយរងផរព នាយ នាយរងសង្កាត់រួមជាមួយមន្ត្រីប្រចាំការក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច បានចូលរួមប្រជុំស្តីពីការតាមដានត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តរបស់គម្រោងវិនិយោគសម្បទានដីសេដ្ឋកិច្ចនៅមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ។

-ការងារចុះល្បាតក្នុងដែនសមត្ថកិច្ចខរពកស្ពឺ ពុំឃើញមានអ្វីគួរឱ្យកត់សំគាល់ឡើយ។

ចំនួនអ្នកចូលទស្សនា
Flag Counter