សកម្មភាពការងាររបស់មន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ ប្រចាំថ្ងៃអង្គារ ៨កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩
ចេញ​ផ្សាយ ១៣ កុម្ភៈ ២០១៩
1,493

សកម្មភាពការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ ប្រចាំថ្ងៃអង្គារ ០៨កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩

១-ការងារថ្នាក់ដឹកនាំ

-លោក ឆែ ពេជ្រ អនុប្រធានមន្ទីរ បានដឹកនាំលោកស្រីប្រធានការិ. និងលោកស្រីអនុប្រធានការិ.ផែនការគណនេយ្យ និងអនុប្រធានការិ.រដ្ឋបាលបុគ្គលិក ជួបទទួលប្រតិភូក្រសួងកសិកម្មចុះធ្វើសវនកម្មផ្ទៃក្នុងឆ្នាំ២០១៩ និងបណ្តាឆ្នាំពាក់ពន្ឋ័របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ។

២-ការងារអង្គភាពជំនាញ

ក.ការងារអភិវឌ្ឍន៍សហគមន៍កសិកម្ម

លោក ជូ សារឹម ប្រធាន ការិ.  បានចុះផ្សព្វផ្សាយគោលគំនិតអភិវឌ្ឍន៍សហគមន៍កសិកម្ម នៅភូមិព្រីង  ឃុំរលាំងចក  ស្រុកសំរោងទង  ខេត្តកំពង់ស្ពឺ អ្នកចូលរួម២៩នាក់ស្រី២១នាក់។

ខ.ការងារផលិតកម្ម និងបសុព្យាបាល

អនុវត្តថវិកាអនុកម្មវិធីរបស់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ស្ពឺ ការិយាល័យផលិតកម្មនិងបសុព្យាបាលបានបើកវគ្គបណ្តុះបណ្តាល៣វគ្គដូចខាងក្រោម៖

-កញ្ញា សុខ ច័ន្ទធឿន អនុប្រធានការិ. និងមន្ត្រី ០១នាក់ ចុះបើកវគ្គបណ្តុះបណ្តាលកសិករពីការចិញ្ចឹមមាន់ជាលក្ខណះគ្រួសារនៅភូមិតាដែងថ្មី ឃុំពោធិម្រាលស្រុកបសេដ្ឋនៅភូមិតាដែងថ្មី ឃុំពោធិម្រាល ស្រុកបសេដ្ឋ មានអ្នកចូលរួម ៣១ នាក់ (ស្រី ១៨ នាក់) សរុបកសិករចូលរួម ទាំង ៣ កន្លែង ៩៣ នាក់ (ស្រី ៦៦ នាក់)។

គ.ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ:

-មន្រ្តីខណ្ឌ ផរព សរព និងមន្ត្រីមន្ទីរកសិកម្មសរុបចំនួន១៦នាក់បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងសមត្ថភាពផ្នែក GIS និង GPS នៅខរព.កស្ព ។

-លោក សុខ សុខុន នាយរងផរព.បស បានចូលបំភ្លឺករណីសំណុំរឿងបទល្មើសព្រៃឈើ នៅសាលាដំបូងខេត្តកំពង់ស្ពឺ។

-លោក ព្រាប វ៉ាន់វិចិត្រ មន្ត្រីផរពឱរប្រជុំនៅសាលាស្រុកឱរ៉ាល់។

-ពុំមានបទល្មើសព្រៃឈើទេ។

ចំនួនអ្នកចូលទស្សនា
Flag Counter