សកម្មភាពការងាររបស់មន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ ប្រចាំថ្ងៃច័ន្ទ ៧កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩
ចេញ​ផ្សាយ ១២ កុម្ភៈ ២០១៩
1,405

សកម្មភាពការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ ប្រចាំថ្ងៃចន្ទ័ ០៧កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩

១-ការងារថ្នាក់ដឹកនាំ

-លោក យឹម ណន អនុប្រធានមន្ទីរ និងលោកប្រធានការិ.កសិឧស្សាហកម្ម បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់លើការពិនិត្យផ្ទៀងផ្ទាត់សលាកប័ត្រ របស់ប្រជាពលរដ្ឋពាក់ពន្ធ័ជាមួយក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច HLH Agriculture Cambodia Co.,Ltd ស្ថិតក្នុងភូមិសាស្ត្រស្រុកភរ៉ាល់ នៅសាលាស្រុកឱរ៉ាល់  ក្រោមអធិបតីភាព ឯកឧត្តម ព្រំ វណ្ណៈ អភិបាលរងខេត្ត។

២-ការងារអង្គភាពជំនាញ

ក.ការងារក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម

-លោក ថេន ប្រពៃ អនុប្រធានការិ. និងមន្ត្រី ០១នាក់ បានចុះបើកវគ្គបណ្តុះ បណ្តាលបច្ចេកទេសការគ្រប់គ្រងជីជាតិដី និងការផលិតជីកំប៉ុស្តិ៍ នៅភូមិថ្នល់បំបែក ឃុំអមលាំង ស្រុកថ្ពង មានកសិករចូលរួមសរុបចំនួន ២៨នាក់/ស្រ្តី ៨នាក់។

-មន្ត្រី ០២នាក់ បានចុះបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសការគ្រប់គ្រងជីជាតិដី និងការផលិតជីកំប៉ុស្តិ៍ នៅភូមិអង្គសង្គ្រាម ឃុំព្រៃញាតិ ស្រុកគងពិសី មានកសិករចូលរួមសរុបចំនួន ៣២នាក់/ស្រ្តី ១២នាក់។

-មន្ត្រី ០២នាក់បានចុះបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសការគ្រប់គ្រងជីជាតិដី និងការផលិតជីកំប៉ុស្តិ៍ នៅភូមិក្រាំងល្ហុង ឃុំមហាសាំង ស្រុកភ្នំស្រួច មានកសិករចូលរួមសរុបចំនួន ២៧នាក់/ស្រ្តី ២៣នាក់។

-មន្ត្រី ០២នាក់ បានចុះបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសការគ្រប់គ្រងជីជាតិដី និងការផលិតជីកំប៉ុស្តិ៍ នៅភូមិសហគមន៍ខាងលិច ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ មានកសិករចូលរួមសរុបចំនួន ២៨នាក់/ស្រ្តី ១៦នាក់។

ខ.ការងារផលិតកម្ម និងបសុព្យាបាល

អនុវត្តថវិកាអនុកម្មវិធីរបស់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ស្ពឺ ការិយាល័យផលិតកម្មនិងបសុព្យាបាលបានបើកវគ្គបណ្តុះបណ្តាល៣វគ្គដូចខាងក្រោម÷

-លោក ឈឹម សុនា អនុប្រធានការិ. និងមន្ត្រី ០១នាក់  បានចុះបើកវគ្គបណ្តុះបណ្តាលកសិករពីការចិញ្ចឹមមាន់ជាលក្ខណះគ្រួសារនៅភូមិដំណាក់ត្រាច ឃុំទួលអពិលស្រុកបសេដ្ឋ ។

-មន្ត្រី ០២នាក់ បានចុះបើកបណ្តុះបណ្តាលការចិញ្ចឹមមាន់នៅភូមិសាលា ឃុំជាំសង្កែស្រុកភ្នំស្រួច

-មន្ត្រី ០២នាក់  បានចុះបើកវគ្គបណ្តុះបណ្តាលកសិករពីការចិញ្ចឹមមាន់នៅភូមិហង្សឃុំនិទាន ស្រុកបសេដ្ឋ សរុបកសិករចូលរួម ទាំង ៣ កន្លែង ៩៣ នាក់ (ស្រី ៦៦ នាក់)។

គ.ការងារខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ

-មន្រ្តីខណ្ឌ ផរព សរព និងមន្ត្រីមន្ទីរកសិកម្មសរុបចំនួន១៦នាក់បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងសមត្ថភាពផ្នែក GIS និង GPS នៅខរព.កស្ព ។

-នាយសរពតពជ និងលោក អឿន ចន្ថា នាយរងសរពសទបានចូលរួមផ្ទៀងផ្ទាត់សលាកបត្រដី

ប្រជាពលរដ្ឋ ភូមិពោធិមាស ភូមិច្រកទៀក និងភូមិចំបក់ ក្នុងឃុំត្រពាំងជោ ស្រុកឱរ៉ាល់

-ពុំមានបទល្មើសព្រៃឈើទេ។

ចំនួនអ្នកចូលទស្សនា
Flag Counter