សកម្មភាពការងាររបស់មន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ ប្រចាំថ្ងៃសុក្រ ៤កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩
ចេញ​ផ្សាយ ០៩ កុម្ភៈ ២០១៩
1,558

សកម្មភាពការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ ប្រចាំថ្ងៃសុក្រ ០៤កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩

១-ការងារថ្នាក់ដឹកនាំ

-លោក ឈៀង តុលា ប្រធានមន្ទីរបានចូលរួមសិក្ខាសាលាស្តីពីការគ្រប់គ្រងកសិដ្ឋានចិញ្ចឹមសត្វនៅសណ្ឋាគារវិមានសុខ មានអ្នកចូលរួមសរុប ៥១ នាក់ (ស្រី ១១នាក់ )។

២-ការងារអង្គភាពជំនាញ

ក.ការងារអភិវឌ្ឍន៍សហគមន៍កសិកម្ម

លោក ជូ សារឹម ប្រធានការិ  បានចូលរួមមហាសន្និបាតបូកសរុបលទ្ធផលប្រចាំឆ្នាំ២០១៨  សហគមន៏កសិកម្មស្រ្តីក្តីសង្ឃឹមត្រែងត្រយឹងនិងផែនការបន្តសំរាប់ឆ្នាំ២០១៩   នៅភូមិដើមផ្តៀក  ឃុំត្រែងត្រយឹង  ស្រុកភ្នំស្រុច  ខេត្តកំពង់ស្ពឺ  អ្នកចូលរួម១៩១នាក់ស្រី១៤២នាក់  ក្នុងនោះមានលោកស្រីអភិបាលរងស្រុក   លោកស្រីមេឃុំ។

ខ-ការងារផលិតកម្ម និងបសុព្យាបាល

លោក ទេព វិចិត្រមុនី ប្រធានការិ.បានដឹកនាំការប្រជុំបូកសរុបលទ្ធផលការងារប្រចាំសប្តាហ៍របស់ការិ.

+លទ្ធផល៖

-គោឈឺសរុប ៧៥ ក្ប ព្យាបាលជា ៦៧ ក្ប កំពុងព្យាបាល  ៦ក្ប ងាប់ ២ ក្បាល  រោគសញ្ញា ហើមពោះ,ក្តៅដង្ហក់,អន់ចំណី,រាគ

-ជ្រូកឈឺសរុប   ១០ ក្ប ព្យាបាលជា  ៨ក្ប ងាប់   ២ក្បាល។

-ចាក់វ៉ាក់សាំង ការពារជម្ងឺសារទឹកគោក្របី ចាក់បានសរុប ៣ ៦៣៦ ក្បាល

ផែនការបន្ត៖ តាមដានស្ថានភាពជម្ងឺសត្វ,កសិដ្ឋាន, ពិនត្យសត្វ សាច់នៅសត្តឃាតដ្ឋាន,ចាក់វ៉ាក់សាំងការពារជម្ងឺសត្វ

+លោក ទេព វិចិត្រមុនី ប្រធាន អនុប្រធាន និងមន្ត្រី ០២នាក់ បានចូលរួមសិក្ខាសាលាស្តីពីការគ្រប់គ្រងកសិដ្ឋានចិញ្ចឹមសត្វនៅសណ្ឋាគារវិមានសុខ មានអ្នកចូលរួមសរុប ៥១ នាក់ (ស្រី ១១នាក់ ) ក្រោមអធិតីភាពលោក ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ស្ពឺ។

គ-ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ

-ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទផរព.បស  បានចុះធ្វើបច្ចុប្បន្នភាពដីក្រុមហ៊ុន អ៊ុក ឃុន  នៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ។

-លោកនាយរងផរព.បស បានចូលរួមប្រជុំស្តីពីការកំណត់ទីតាំងចាក់សម្រាម នៅសាលាឃុំគីរីវ័ន្ត ស្រុកភ្នំស្រួច។

-លោកនាយរងសរព.បស បានចូលរួមប្រកាសតែងតាំងអភិបាលរងស្រុកបសេដ្ឋ នៅសាលាស្រុកបសេដ្ឋ។

-ផរព.កំពង់ស្ពឺ និងសរព.សំរោងទង បានចុះផ្ទៀងផ្ទាត់របាយការណ៍របស់ប្រធានសហគមន៍ព្រៃឈើភ្នំជណ្តើរកាច់ ឃើញមានការឈូសឆាយប្រហែល៣ហត និងបំផ្លាញបង្គោលព្រំប្រទល់ដែនព្រៃបម្រុងទុកអចិន្ត្រៃយ៍ ចំនួន៤បង្គោល ពិតប្រាកដមែន ផរព.កំពង់ស្ពឺ កំពុងរៀបចំឯកសារ ដើម្បីចាត់ការបន្ត។

-ពុំមានបទល្មើសព្រៃឈើ និងសត្វព្រៃទេ។

ចំនួនអ្នកចូលទស្សនា
Flag Counter