សកម្មភាពការងាររបស់មន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ ប្រចាំថ្ងៃព្រហស្បតិ៍ ៣កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩
ចេញ​ផ្សាយ ០៨ កុម្ភៈ ២០១៩
1,449

សកម្មភាពការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ស្ពឺ ប្រចាំថ្ងៃព្រហស្បតិ៍ ០៣កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩

១-ការងារថ្នាក់ដឹកនាំ

-លោក យឹម ណន អនុប្រធានមន្ទីរ បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់លើការពិនិត្យផ្ទៀងផ្ទាត់សាលាកប័ត្រ របស់ប្រជាពលរដ្ឋពាក់ពន្ធ័ជាមួយក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច HLH Agriculture Cambodia Co.,Ltd ស្ថិតក្នុងភូមិសាស្ត្រ ស្រុកឱរ៉ាល់ នៅសាលាស្រុកឱរ៉ាល់  ក្រោមអធិបតីភាព ឯកឧត្តម ព្រំ វណ្ណៈ អភិបាលរងខេត្ត។

២-ការងារអង្គភាពជំនាញ

ក.ការងារអភិវឌ្ឍន៍សហគមន៍កសិកម្ម

-លោក ជូ សារឹម ប្រធាន លោកអនុប្រធានការិ និងមន្ត្រី ០៣នាក់ បានចុះផ្សព្វផ្សាយអំពីការគ្រប់គ្រង  មានតួនាទី   ភារកិច្ច   របស់សមាជិក ស្រុកគងពិសី  និង  បរសេដ្ឋ ដល់សមាជិកសហគមន៍ និងអជ្ញាធរមូលដ្ឋាន ចូលរួមសរុប ៦៨នាក់ ស្រី ៤៤នាក់។

ខ-ការងារផែនការ គណនេយ្យ

-មន្រ្តី ០១នាក់បានទៅចូលរួមប្រជុំ ស្តីពីនិតិវិធីក្នុងការបើកផ្តល់បៀវត្ស ២ក្នុង១ខែ នៅក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ។

គ-ការងារផលិតកម្ម និងបសុព្យាបាល

-លោក ទេព វិចិត្រមុនី ប្រធានការិ.បានរៀបចំប្រគល់សម្ភារះ ឯកសារបង្រៀនពីការចិញ្ចឹមមាន់ និងគោ ដល់គ្រុមគ្រូឧទ្ទេសនាម ដែលឧបត្តម្ភថវិកាដោយអនុកម្មវិធីនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ស្ពឺ។

-មន្រ្តីប្រចាំការស្រុគងពិសីចុះអនុវត្តជីវសុត្ថិភាព នៅកសិដ្ឋានចិញ្ចឹមជ្រូកមេចំនួន២កន្លែង។

-ក្រុមការងារមជ្ឈមណ្ទលបង្កាត់សិប្បនិម្មិតចុះបង្កាត់គោ ១ក្បាលនៅភូមិព្រៃគុយឃុំត្រពាំងគងស្រុកសំរោងទង។

ឃ-ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ

-ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទផរព.បស រួមជាមួយលោក លាស់ សាវ៉ាត មន្ត្រីខរព.កស្ព បានចុះធ្វើបច្ចុប្បន្នភាពដីក្រុមហ៊ុន អ៊ុក ឃុន  នៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

-នាយផ្នែកប្រជុំបញ្ហទំនាស់ដីធ្លីក្នុងក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច នៅសាលាស្រុកឱរ៉ាល់ក្រោមអធិបតីភាព ឯឧ ព្រំ វណ្ណៈ អភិបាលរងខេត្ត។

-សរពសង្កែសាទប ចុះកាត់ស្តុករោងសន្និធិទិញ លក់ផលអនុផលព្រៃឈើ របស់លោកស្រី អ៊ុក សុភាព។

-ពុំមានបទល្មើសព្រៃឈើ និងសត្វព្រៃទេ។

ចំនួនអ្នកចូលទស្សនា
Flag Counter