សកម្មភាពការងាររបស់មន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ ប្រចាំថ្ងៃអង្គារ ១កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩
ចេញ​ផ្សាយ ០៦ កុម្ភៈ ២០១៩
1,300

សកម្មភាពការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ ប្រចាំថ្ងៃអង្គារ ០១កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩

១.ការងារថ្នាក់ដឹកនាំ

-លោក យឹម ណន អនុប្រធានមន្ទីរ បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីវិធានកសិកម្មសរីរាង្គកម្ពុជា និងរូបសញ្ញាសម្រាប់អនុវត្តក្នុងផលិតកម្ម និងការកែច្នៃបឋមដំណាំស្បៀង នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាព ឯកឧត្តម ម៉ម អំណត់ រដូលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ។

២-ការងារអង្គភាពជំនាញ

ក.ការងារអភិវឌ្ឍន៍ហគមន៍កសិកម្ម

-លោក ជូ សារឹម ប្រធានការិ.និងក្រុមការងារអនុវត្តគម្រោងជំរុញផលិតកម្មស្បៀង ០២នាក់   បានចុះពិនិត្យការសំអាត ពូជស្រូវ ដាក់ក្នុងឃ្លាំងរបស់  ហគមន៍កសិកម្មស្វាយចចឹបមានជ័យ ដែលមានពូជស្រូវផ្ការំដូល ចំនួន ៧៨,២ តោន ស្តុកសម្រាប់លក់ចែកចាយរដូវវស្សាខាងមុខ។

ខ-ការងារកសិកម្មស្រុកថ្ពង

ការផ្សព្វផ្សាយ.រក្សាទឹកទុកក្នុងទំនប់+អាង និង ការអនុវត្តធ្វើស្រូវប្រាំងម្តង/ឆ្នាំ២០១៩

បានចុះឃុំមនោរម្យ ផ្សព្វផ្សាយដល់ក្រុមប្រឹក្សាឃុំ  ០១លើក  សរុប:០៦នាក់/ស្រី០២នាក់។

គ-ការងារកសិកម្មស្រុកបសេដ្ឋ

-បញ្ជូនលោក សុខ ទូច ចុះជាមួយរដ្ឋបាលសាលាស្រុក ដើម្បី ពិនិត្យទីតាំងចិញ្ចឹមមាន់នៅភូមិចំរើនផល ឃុំពោម្រាល

-ប្រធាននិងមន្ត្រី២នាក់ចុះពិនិត្យចំការត្រសក់នៅភូមិចាស់ឃុំបសេដ្ឋ របស់កសិករឈ្មោះ ឡុច ហាក់

-ទីផ្សារមិនមានបញ្ហាចំពោះគាត់ ដោយមានម៉ូយមកយកក្នុងតម្លៃ១២០០៛-១៤០០៛

ចំនួនអ្នកចូលទស្សនា
Flag Counter