សកម្មភាពការងាររបស់មន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ ប្រចាំថ្ងៃសុក្រ ១២រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩
ចេញ​ផ្សាយ ០២ កុម្ភៈ ២០១៩
1,328

សកម្មភាពការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ ប្រចាំថ្ងៃសុក្រ ១២រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩

១-ការងារថ្នាក់ដឹកនាំ

-លោក យឹម ណន អនុប្រធានមន្ទីរ ដឹកនាំក្រុមការងារអនុវត្តគម្រោង CoWES (លោកនាយផ្នែករ.ព.ប. លោកនាយរងផ្នែក រ.ព.ប. និងលោកអនុប្រធានការិ.វិស្វកម្មកសិកម្ម) ជួបប្រជុំជាមួយតំណាងUNDP ដើម្បីពិភាក្សាឆ្លុះបញ្ចាំងនិងវាយតម្លៃការអនុវត្តគម្រោងការគ្រប់គ្រងរួមគ្នាដើម្បីការពារនិងស្តារសេវាកម្មទីជម្រាលនិងប្រព័ន្ធបរិស្ថាននៅជួរភ្នំក្រវ៉ាញប៉ែកខាងលើនៃអាងស្ទឹងព្រែកត្នោតCoWES ដោយមានការ

២-ការងារអង្គភាពជំនាញ

ក.ការងារផលិតកម្ម និងបសុព្យាបាល

-លោក ទេព វិចិត្រមុនី ប្រធានការិ.បសុ.បានដឹកនាំការប្រជុំប្រចាំសប្តាហ៌ មានមន្រ្តីប្រចាំការស្រុកនិងមន្រ្តីការិយាល័យចូលរួមសរុប ៣៤ នាក់ ( ស្រី ៦ នាក់)

+របៀបវរះប្រជុំ ៖ការរាយការណ៌ពីស្ថានភាពជម្ងឺ,ការចិញ្ចឹមសត្វ,ការត្រួតពិនិត្យដេប៉ូថ្នាំ ចំណី,កសិដ្ឋានចិញ្ចឹមសត្វ និងការចាក់វ៉ាក់សាំង,ការងារសត្តឃាតដ្ឋាន

+លទ្ធផល÷

-គោឈឺសរុប ៧៩ ក្បាល ព្យាបាលជា ៧៧ ក្បាល កំពុងព្យាបាល  ០ក្បាល ងាប់ ២ ក្បាល  រោគសញ្ញា ហើមពោះ,ក្តៅដង្ហក់,អន់ចំណី,រាគ

-ជ្រូកឈឺសរុប   ២៥ ក្បាល, ព្យាបាលជា  ២២ក្បាល, ងាប់ ៣ក្បាល។

បញ្ជាក់៖មានកើតជម្ងឺអុតក្តាមនៅភូមិក្រសាំងផ្អែមនិងភូមិទួលខ្លុង ឃុំត្រាចទងស្រុកឧដុង្គ ១២គ្រួសារ គោឈឺសរុប ២២ ក្បាល កំពុងព្យាបាល ២ក្បាល។

-ចាក់វ៉ាក់សាំង ការពារជម្ងឺសារទឹកគោក្របី ចាក់បានសរុប  ៤,៦៧០ក្បាល

-ការពារអុតក្តាម  ១០៥ ក្បាល

+ផែនការបន្ត៖តាមដានស្ថានភាពជម្ងឺសត្វ,កសិដ្ឋាន, ពិនត្យសត្វ សាច់នៅសត្តឃាតដ្ឋាន និងចាក់វ៉ាក់សាំងការពារជម្ងឺសត្វ

-លោកអនុប្រធានការិ.បសុ. ចុះពិនិត្យកសិដ្ឋានចិញ្ចឹមគោរបស់ក្រុមហ៊ុនកូរ៉េ នៅឃុំព្រៃក្មេង ស្រុកភ្នំស្រួច និងកន្លែងដាំស្មៅនៅឃុំដំបូករូងផងដែរ។

ខ.ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ

-លោក ផល មុនី នាយខណ្ឌ លោកនាយរងខណ្ឌ លោកនាយ លោកនាយរងផ្នែក និងលោកនាយ សរព ចូលរួមប្រជុំបូកសរុបការងារប្រចាំខែមករា ឆ្នាំ២០១៩ និងទិសដៅអនុវត្តបន្ត នៅស្នាក់ការខរព.កស្ព។

-លោកនាយផរព.បស និងលោក ចាន់ មុនាថ នាយរងផរព.បស រួមជាមួយសរព.ក្រោមឱវាទ បានចូលរួមប្រជំុស្តីពីការត្រួតពិនិត្យពិនិត្យគម្រោង CoWES នៅមន្ទីរកសក ។

ពុំមានបទល្មើសព្រៃឈើ និងសត្វព្រៃទេ។

ចំនួនអ្នកចូលទស្សនា
Flag Counter