សកម្មភាពការងាររបស់មន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ ប្រចាំថ្ងៃព្រហស្បតិ៍ ១១រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩
ចេញ​ផ្សាយ ០១ កុម្ភៈ ២០១៩
1,332

សកម្មភាពការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ ប្រចាំថ្ងៃព្រហស្បតិ ១១រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩

១-ការងារថ្នាក់ដឹកនាំ

-លោក ឈៀង តុលា ប្រធានមន្ទីរ បានចូលរួមកម្មវិធីប្រកាសកាន់ដំណែងមន្ត្រីរាជការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅទីស្តីការក្រសួង ក្រោមអធិបតីភាពឯ.ឧ វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានការចូលរួម ពីថ្នាក់ដឹកនាំ ២៥ទាំងមន្ទីររាជធានី ខេត្ត។

-លោក យឹម ណន អនុប្រធានមន្ទីរ បានចូលរួមកម្មវិធីវេទិកាសាធារណៈ ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន ប៊ុនធឿន រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមកាងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកឱរ៉ាល់ ប្រារព្ធ នៅភូមិច្រកទៀក ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ កិច្ចប្រជុំនេះបានការចូលរួមពីប្រជាពលរដ្ឋប្រមាណ ១៦៥នាក់ ដែលស្ថិតក្នុងភូមិច្រកទៀក ពួកគាត់បានលើកឡើងពីបញ្ហាដីធ្លី អគ្គីសនី សាលារៀន សន្តិសុខ និងចរាចរ ដើម្បីអោយថ្នាក់ដឹកនាំដោះស្រាយ។ អង្គភាពដែលពាក់ព័ន្ឋ ផ្តល់ចម្លើយតបទៅកាន់ប្រជាពលរដ្ឋវិញ តាមសំនួរ និងសំណូមពររបស់ពួកគាត់។ និងដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការធ្វើបច្ចុប្បន្នភាពស្តីពីករណីទំនាស់ដីរវាងប្រជាពលរដ្ឋជាមួយក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច និងការធ្វើបច្ចប្បន្នភាពការប្រើប្រាស់ដីក្នុងតំបន់សម្បទានដីសេដ្ឋកិច្ចរបស់ក្រុមហ៊ុន អភិវឌ្ឍន៌ដំណាំឧស្សាហកម្មអ៊ុកឃុន ស្តិតក្នុងភូមិសាស្ត្រឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច នៅសាលាប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។

-លោកស្រី ណុប សុគន្ធ អនុប្រធានមន្ទីរ និងមន្រ្តីការិ.នីតិកម្មកសិកម្មចំនួន០៣ នាក់រួមចុះត្រួតពិនិត្យមូលដ្ឋានអាជីវកម្មសម្ភារកសិកម្មនៅឃុំ ត្រែងត្រយឹង ស្រុក ភ្នំស្រួចបានចំនួន០៦ដេប៉ូ ធ្វើលិខិតកែតំរូវបាន០១ដេប៉ូ។បានពន្យល់ណែនាំដល់អាជីវករឲ្យទុកដាក់សម្ភារកសិកម្មនៅឆ្ងាយពីចំណីអាហារ។

២-ការងារអង្គភាពជំនាញ

ក.ការងារផលិតកម្ម និងបសុព្យាបាល

-លោក ទេព វិចិត្រមុនី ប្រធានការិ. លោក អនុប្រធានការិ. និងមន្រ្តី ០៣នាក់ បានចុះអន្តរាគមន៏ចាក់វ៉ាក់សាំងការពារជម្ងឺអុតក្តាមនៅភូមិទួលខ្លុង និងក្រសាំងផ្អែមឃុំត្រាចទងចាក់បានសរុប ១០៥ ក្បាល និងបានជួបម្ចាស់សត្វចំនួន ២០ គ្រួសារ ដើម្បីណែនាំពីផលប្រយោជន៌វ៉ាក់សាំង,ការថែទាំសត្វឈឺជាដើម។

-មន្ត្រីការិ. ០១នាក់ បានចូលរួមប្រជុំពីវឌ្ឈនភាពនៃការអនុវត្តគម្រោង LASED II នៅសាលាខេត្តកំពង់ស្ពឺ។

-មន្ត្រីការិ.ចុះពិនិត្យណែនាំម្ចាស់កសិដ្ឋានចិញ្ចឹមសត្វចំនួន ៤ កន្លែង នៅឃុំស្វាយចចឹប និងភារីមានជ័យ ស្រុកបសេដ្ឋ។

-មន្ត្រីប្រចាំការស្រុកសំរោងទង ចុះពិនិត្យតាមដានដេប៉ូលក់ថ្នាំចណីសត្វ ១កន្លែង នៅផ្សារត្រពាំងអំពិល ស្រុកសំរោងទង។

ខ-ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ

-ផរព.បស រួមជាមួយសរព.ក្រោមឱវាទ បន្តបានចុះពិនិត្យ ផ្ទៀងផ្ទាត់ព្រំប្រទល់ដីអង្គភាពរដ្ឋ នៅក្នុងដីក្រុមហ៊ុនអភិវឌ្ឍន៍ដំណាំឧស្សាហកម្ម អ៊ុកឃុន ១២,៥០៦ហិកតា។

-នាយផរពឱរ និងនាយសរពត្រពាំងជោ បានចូលរួមវេទិកាសាធារណៈថ្នាក់ជាតិ នៅភូមិច្រកទៀកឃុំត្រពាំងជោ ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពឯ.ឧ ប៉ាន ប៊ុនធឿន រដ្ឋលេខាក្រសួងផែនការ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកឱរ៉ាល់។

-លោក សែន សឿន នាយរងសរពតាសាល ចុះក្រុមហ៊ុនហ្រ្គែនឌីស។

-ពុំមានបទល្មើសព្រៃឈើ និងសត្វព្រៃទេ។

ចំនួនអ្នកចូលទស្សនា
Flag Counter