សកម្មភាពការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ ប្រចាំថ្ងៃពុធ ១០រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩
១-ការងារអង្គភាពជំនាញ
ក.ការិយាល័យផលិតកម្ម និងបសុព្យាបាល
-លោក ទេព វិចិត្រមុនី ប្រធានការិ. និងមន្រ្តី ១រូប បន្តចូលរួមសិក្ខាសាលាស្តីពីនិតិវិធីនៃការអនុវត្តថវិការតាមកម្មវិធីនិងយុទ្ធសាស្រ្តនៃការគៀងគរចំណូលរបស់វិស័យសុខភាពសត្វនិងផលិតកម្មសត្វនៅខេត្តកំពត ។
-លោក ឈឹម សុនា អនុប្រធាន.ការិ.និងមន្រ្តីប្រចាំការស្រុកភ្នំស្រួច ចុះពិនិត្យ ណែនាំម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកចំនួន ៣ កន្លែង នៅឃុំព្រៃក្មេង ស្រុកភ្នំស្រួច ដោយពិនិត្យលើការគ្រប់គ្រងអាងស្តុកលាមក,អនាម័យបរិស្ថានជុំវិញ ជៀសវាងប៉ះពាល់ បរិស្ថានជុំវិញ។
ខ-ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ
-លោកនាយរងខណ្ឌ បានដឹកនាំលោកនាយ លោកនាយរងផរព.បស រួមជាមួយសរព.ក្រោមឱវាទ លោក អ៊ុច សីហា មន្ត្រីផរព.កស្ព និងមន្ត្រីខរព.កស្ពបានចុះពិនិត្យ ផ្ទៀងផ្ទាត់ព្រំប្រទល់ដីសាលារៀន ដីវត្តដីទីស្នក់ការ PM និងដីព្រៃសេសសល់ នៅក្នុងដីក្រុមហ៊ុនអភិវឌ្ឍន៍ដំណាំឧស្សាហកម្មអ៊ុកឃុន ១២៥០៦ហិកតា។
-ផរព និងសរពក្រោមឱវាទ ចុះកាត់ស្តុកតាមរោងសន្និធិ និងរោងសិប្បកម្ម។
-នាយផរពឱរ បានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៥៧ របស់ក្រុមប្រឹក្សាស្រុកឱរ៉ាល់។
-ពុំមានបទល្មើសព្រៃឈើ និងសត្វព្រៃទេ
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម