សកម្មភាពការងាររបស់មន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ ប្រចាំថ្ងៃអង្គារ ១០កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩
ចេញ​ផ្សាយ ៣០ មករា ២០១៩
1,323

សកម្មភាពការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ ប្រចាំថ្ងៃអង្គារ ១០រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩

១-ការងារថ្នាក់ដឹកនាំ

-នៅសាលប្រជុំនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ លោក ឈៀង តុលា ប្រធានមន្ទីរ បានដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ ដើម្បីពិនិត្យការអនុវត្តការងារ និងលើកទិសដៅបន្ត ព្រមទាំងផ្សព្វផ្សាយ លិខិតបទដ្ឋាន ផ្សេង របស់ក្រសួង និងរដ្ឋបាលខេត្ត។ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខណ្ឌ ផ្នែក រដ្ឋបាលព្រៃឈើ និងជលផល ថ្នាក់ដឹកនាំការិ. សរុប ២២នាក់ ស្រី ៧នាក់។

-លោកស្រីអនុប្រធានមន្ទីរ បានចូលរួមប្រជុំគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រី្ដ និងកុមារ លើកទី៥០ អាណត្តិទី២ ប្រចាំខែមករា ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោកជំទាវ កែវ សុខុម ប្រធានគ.ក.ស.ក ការងារពាក់ព័ន្ធផ្តោតទៅលើ ស្ថានភាពអប់រំ,សុខភាព,ទឹកស្អាតនិងអនាម័យ,សន្តិសុខស្បៀង,ពលកម្មកុមារ,ការងារបណ្តុះបណ្តាល,សមាសភាពយេនឌ័រ ,សន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈនៅសាលប្រជុំរដ្ឋបាលសាលាខេត្ត។

២-ការងារអង្គភាពជំនាញ

ក.ការងារផលិតកម្ម និងបសុព្យាបាល

-លោក ទេព វិចិត្រមុនី ប្រធានការិ. និងមន្រ្តី ១រូប ចូលរួមសិក្ខាសាលាស្តីពីនិតិវិធីនៃការអនុវត្តថវិការតាមកម្មវិធីនិងយុទ្ធសាស្រ្តនៃការគៀងគរចំណូលរបស់វិស័យសុខភាពសត្វនិងផលិតកម្មសត្វនៅខេត្តកំពត រយះពេល២ថ្ងៃ។

-មន្រ្តីប្រចាំការស្រុកសំរោងទង ចុះពិនិត្យណែនាំកសិករចិញ្ចឹមទាហ្វូងដែលចល័តនៅបឹងភូមិក្រាំងពង្រ ឃុំវល្លសស្រុកសំរោងទង មានចំនួន ២ហ្វូង។

ខ-ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ

-លោក ផល មុនី នាយខណ្ឌ លោកនាយរងផរព.បស រួមជាមួយសរព.ក្រោមឱវាទ និងលោកអ៊ុក សីហាមន្រ្តីផរព.កស្ពបានចុះពិនិត្យ ផ្ទៀងផ្ទាត់ព្រំប្រទល់ដីក្រុមហ៊ុន សារ៉ុនហ្វាម និងដីព្រៃសេសសល់ នៅក្នុងដីក្រុមហ៊ុនអភិវឌ្ឍន៍ដំណាំឧស្សាហកម្មអ៊ុកឃុន ១២៥០៦ហិកតា។

-លោក សុខ សុខុន នាយរងផរព.បស បានចូលរួមប្រជុំស្តីពីការកំណត់ទីតាំងចាក់សម្រាម នៅសាលាស្រុកភ្នំស្រួច។

-សរពឧដុង្គ ចុះកាត់ស្តុកតាមរោងសន្និធិ។

-នាយផរពឱរ បានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែមករាឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តបន្តរបស់សាលាស្រុកឪរ៉ាល់។

-ពុំមានបទល្មើសព្រៃឈើ និងសត្វព្រៃទេ

ចំនួនអ្នកចូលទស្សនា
Flag Counter