របាយការណ៍សកម្មភាពនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប្រចាំថ្ងៃចន្ទ័ ០៩កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ១-ការងារថ្នាក់ដឹកនាំមន្ទីរ
ចេញ​ផ្សាយ ២៩ មករា ២០១៩
1,357

របាយការណ៍សកម្មភាពនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តកំពង់ស្ពឺ ប្រចាំថ្ងៃចន្ទ័ ០៩កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ថ្ងៃទី២៨  ខែមករា ឆ្នាំ២០១៩

១-ការងារថ្នាក់ដឹកនាំមន្ទីរ

-លោកប្រធានមន្ទីរបានចូលរួមសម្ពោធបណ្ណាល័យ១ខ្នងនៅអនុវិទ្យាល័យហ៊ុនសែនចំការដូង ស្ថិតនៅភូមិត្រពាំងអន្ទុងឃុំចាន់សែនស្រុកឧដុង្គក្រោមអធិបតីភាព ឯ ឧហ៊ុនម៉ានីអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ។ ពេលរសៀលចូលរួមដោះស្រាយទំនាស់ដីសម្បទានសេដ្ឋកិច្ចនៅក្នុងក្រុមហ៊ុនXLX និងក្រុមហ៊ុនដាំអំពៅទាំង៣របស់ឧកញាលីយ៉ុងផាត់នៅសាលាស្រុកឱរ៉ាល់ដឹកនាំដោយឯ ឧ វុីសំណាងនឹងមានការចូលរួមតវ៉ាពី ប្រជាជនចំនួន១៦២នាក់។

២-ការងារអង្គភាពជំនាញ

ក.ការងារផលិតកម្ម និងបសុព្យាបាល

-លោក ទេព វិចិត្រមុនី ប្រធានការិ.បានដឹកនាំការប្រជុំប្រចាំខែមករា របស់កម្មវិធីឡជីវឧស្ម័ន មានអ្នកចូលរួម ១២ នាក់ (ស្រី ១ នាក់ )។ ជាលទ្ធផលសម្រេច សាងសង់ឡបានចំនួន ៤ឡ ផ្សព្វផ្សាយចំនួន ៩វគ្គ អ្នកចូលរួម ១៥៨ នាក់(ស្រី ៨៩ នាក់)។

-មន្រ្តីការិ.បសុ.សហការជាមួយអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ និងសាកលវិទ្យាល័យភូមិន្ទកសិកម្មចុះពិនិត្យស្ថានភាពជម្ងឺសត្វអុតក្តាម និងយកវត្ថុវិភាគចំនួន ៥ ផ្ញើទៅមន្ទីពិសោធន៌សុខភាពសត្វនិងផលិតកម្មសត្វ។ សំភាសន៌កសិករចំនួន ៣០ គ្រួសារ ។

-មន្រ្តីមជ្ឈមណ្ឌលបង្កាត់សិប្បនិម្មិតចុះបង្កាត់គោ នៅភូមិព្រៃគុយឃុំត្រពាំងគង ស្រុកសំរោងទង។

ខ-ការងារខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ

-នៅថ្ងៃទី ២៦/០១/២០១៩ វេលាម៉ោង ១៦ និង៤០នាទី ផ្នែករដ្ឋបាលព្រៃឈើកំពង់ស្ពឺ បាន ដឹកនាំសង្កាត់រដ្ឋបាលព្រៃ ឈើឧដុង្គ រួមសហការជាមួយកំលាំងកងរាជអាវុធហត្ថស្នាក់ការ សន្តិសុខ៥៥១ និងនគរបាលប៉ុសិ៍តរដ្ឋបាលវាំងចាស់ ឃាត់ចាប់រថយន្តចំនួន ០១គ្រឿង ម៉ាកSIENNA ប្រភេទទេសចរណ៏  ពណ៌ស ពាក់ស្លាកលេខ សៀមរាប 2C-5059 ដឹកជញ្ជូនឈើក្រាក់ ប្រភេទប្រណីត(ក្រញូង)មួយចំនួន នៅត្រង់ចំណុចភូមក្រាំងពន្លៃ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ ក្រុមការងារបានធ្វើការវាស់វែងជាក់ស្តែងឃើញមានឈើក្រាក់ប្រភេទប្រណីត(ក្រញូង)ចំនួន ២៦៦កំណាត់ស្មើនឹង ៨៨២គ.ក្រ ស្មើនឹង ០ម៣៧៣៥។

-លោក ផល មុនី នាយខណ្ឌ បានដឹកនាំ លោកនាយផរព.បស លោក ចាន់ មុនីនាថ នាយរងផរព.បស និង លោក ម៉ក់ សាវី នាយរងសរព.ត្រត្រ បានចូលរួមប្រជុំស្តីពីការធ្វើបច្ចុប្បន្នភាពដីក្រុមហ៊ុនអភិវឌ្ឍន៍ដំណាំឧស្សាហកម្ម អ៊ុក ឃុន នៅមន្ទីរកសក។

-នាយផ្នែក លោកអ៊ូ សាមឿន នាយរង នាយសរពត្រពាំងជោ -ថ្ពង និងលោក យូ សេង មន្ត្រីខណ្ឌបានអមដំដើរលោកប្រធានមន្ទីរកសិកម្មចូលរួមដោះស្រាយដីធ្លីរវាងប្រជាពលរដ្ឋនិងក្រុមហ៊ុនHLH កំពង់ស្ពឺ និងភ្នំពេញស៊ូហ្គើរ នៅសាលាស្រុកឱរ៉ាល់។

ចំនួនអ្នកចូលទស្សនា
Flag Counter