សកម្មភាពការងាររបស់មន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ ប្រចាំថ្ងៃសុក្រ ០៥កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩
ចេញ​ផ្សាយ ២៦ មករា ២០១៩
1,444

សកម្មភាពការងាររបស់មន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ ប្រចាំថ្ងៃសុក្រ ០៥កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ថ្ងៃទី២៥  ខែមករា ឆ្នាំ២០១៩

១-ការងារថ្នាក់ដឹកនាំមន្ទីរ

-លោក ឈៀង តុលា ប្រធានមន្ទីរ បានចូលរួមសិក្ខាជាតិ ស្ដីពីវិធានការអនាម័យ និងភូតគាមអនាម័យ និងលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់នាំចេញផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារសកលលោកនៅសណ្ឋាគារ Himawari ក្រោមអធិបតីភាពឯ.ឧ ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកដ្ឋានកសិកម្ម ។

-លោក យឹម ណន អនុប្រធានមន្ទីរ បានចូលរួមកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើករណីបណ្តឹងតវ៉ា របស់ប្រជាពលរដ្ឋជាមួយគម្រោងសម្បទានដីសេដ្ឋកិច្ចនៅស្រុកឱរ៉ាល់ ក្រោមអធិបតីភាព ឯ.ឧ ព្រំ វណ្ណៈ អភិបាលរងនៃគណៈអភិបាលខេត្ត នៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺ។

-លោកស្រី ណុប សុគន្ធ អនុប្រធានមន្ទីរ បានចូលរួមបើកវគ្គបណ្តុះបណ្តាលជំនាញតាមលិខិតបញ្ជាក់ (VSTP) ជំហ៊ានទី២ ក្រោមគម្រោងអភិវឌ្ឍន៍វិស័យអបរំបណ្តុះបណ្តាល និងវិជ្ជាជីវៈ (TVETSDP/ADB/AFD Loan N0 3167/8305-CAM) ក្រោមអធិបតីភាព ឯ.ឧ សុខ ភា អភិបាលរងនៃគណៈអភិបាលខេត្ត ព្រមទាំងមានការចូលរួមពីសំណាក់ លោក លោកស្រី មន្ទីរជំនាញពាក់ព័ន្ធ និងលោក លោកស្រី ដែលជាតំណាងឃុំទាំង៤៤ឃុំ នៅសាលប្រជុំបណ្ណាល័យកំពង់ស្ពឺ។

២-ការងារអង្គភាពជំនាញ

ក.ផលិតកម្ម និងបសុព្យាបាល

-លោក ទេព វិចិត្រមុនី ប្រធានការិ.បសុ.បានដឹកនាំការប្រជុំប្រចាំសប្តាហ៌ មានមន្រ្តីប្រចាំការស្រុកនិងមន្រ្តីការិ យាល័យចូលរួមសរុប ៣៤ នាក់ ( ស្រី ៦ នាក់) ដែលមានរបៀបវីរៈប្រជុំដូចខាងក្រោម៖

+ការរាយការណ៌ពីស្ថានភាពជម្ងឺ,ការចិញ្ចឹមសត្វ,ការត្រួតពិនិត្យដេប៉ូថ្នាំ ចំណី,កសិដ្ឋានចិញ្ចឹមសត្វ,ការចាក់ វ៉ាក់សាំង,ការងារសត្តឃាតដ្ឋាន។

+លទ្ធផល៖

-គោឈឺសរុប ៨៨ ក្ប ព្យាបាលជា ៧៨ ក្ប កំពុងព្យាបាល  ៨ក្ប ងាប់ ២ ក្បាល  រោគសញ្ញា ហើមពោះ,ក្តៅដង្ហក់, អន់ចំណី, រាគ។

-ជ្រូកឈឺសរុប ២៩ ក្ប ព្យាបាលជា  ២៨ក្ប ងាប់   ១ក្បាល។

បញ្ជាក់៖ មានកើតជម្ងឺអុតក្តាមនៅភូមិក្រសាំងផ្អែម ឃុំត្រាចទង ស្រុកឧដុង្គ ៦គ្រួសារ គោឈឺសរុប ១៦ ក្បាល កំពុងព្យាបាល ៨ក្បាល។

-ចាក់វ៉ាក់សាំង ការពារជម្ងឺសារទឹកគោក្របី ចាក់បានសរុប ៤,០៩៦ ក្បាល

ផែនការបន្ត៖ តាមដានស្ថានភាពជម្ងឺសត្វ, កសិដ្ឋាន, ពិនត្យសត្វ សាច់នៅសត្តឃាតដ្ឋាន និងបន្តចាក់វ៉ាក់សាំងការពារជម្ងឺសត្វ។

ខ.ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ

-លោក ផល មុនី នាយខណ្ឌ បានដឹកនាំលោកនាយរងផរព.បស រួមជាមួយសរព.ក្រោមឱវាទ  សហការជាមួយអាជ្ញាធរដែនដី ភូមិបាលស្រុកភ្នំស្រួច ចុះពិនិត្យ ផ្ទៀងផ្ទាត់ព្រំប្រទល់ដីអង្គភាពរដ្ឋបានចំនួន ០៣កន្លែងគឹមូលដ្ឋានកងយោធពលខេមរភូមិន្ទ, មជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក និងសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម ចប់ជាស្ថាពរ ។

-លោក ទូច សុភាព មន្ត្រីសរពថ្ពង បានចូលរួមប្រជុំប្រចាំឆ្នាំ២០១៨ និងលើកទិសដៅឆ្នាំ២០១៩ របស់រដ្ឋបាលសាលាស្រុកថ្ពង។

-ពុំមានបទល្មើសព្រៃឈើទេ និងសត្វព្រៃទេ។

ចំនួនអ្នកចូលទស្សនា
Flag Counter