សកម្មភាពការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ នាថ្ងៃព្រហស្បតិ៍ ៤កើត ខែបុស្ស ឆ្នាំច ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ២៤ ខែមករា ឆ្នាំ២០១៩
ចេញ​ផ្សាយ ២៥ មករា ២០១៩
1,338

សកម្មភាពការងាររបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ ប្រចាំថ្ងៃព្រហស្បតិ៍ ០៤កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ថ្ងៃទី២៤  ខែមករា ឆ្នាំ២០១៩

១-ការងារថ្នាក់ដឹកនាំ

-លោក ឈៀង តុលា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទខេត្ត បានចូលរួមសិក្ខាសាលា ស្តីពីបទពិសោធន៍នៃជំហានដំបូងក្នុងការអភិវឌ្ឍន៍សហគមន៍កសិកម្មភីម៉ៃ ដោយមានការឧបត្ថម្ភពីអង្គការ JICA និងមានការចូលរួមពីសហគមន៍កសិកម្មចំនួន ៥២សហគមន៍ សរុបអ្នកចូលរួមចំនួន ១៥០នាក់ ក្នុងខេត្ត។

២-ការងារអង្គភាពជំនាញ

ក.ការងារផលិតកម្ម និងបសុព្យាបាល

-លោកទេព វិចិត្រមុនី ប្រធាន និងកញ្ញាអនុប្រធានការិ. ចូលរួមជាមួយកម្មវិធីឡជីវឧស្ម័នថ្នាក់ជាតិ ទស្សនកិច្ចសិក្សាស្តីពីការប្រើប្រាស់ឡជីវឧស្ម័នខ្នាតមធ្យមក្នុងកសិដ្ឋានចិញ្ចឹមជ្រូក របស់កសិករ ចាង ទូច ស្ថិតនៅភូមិអូរនាងហ៊ីង ឃុំតាំងក្រូច ស្រុកសំរោងទង មានអ្នកចូលរួម ៣៥ នាក់ (ស្រី ៣ នាក់ )។

-មន្រ្តីប្រចាំការស្រុកបសេដ្ឋបានចុះពិនិត្យកសិដ្ឋានចិញ្ចឹមសត្វនៅឃុំកក់ និងឃុំស្វាយរំពារ ចំនួន៥កន្លែង ដោយពិនិត្យបរិស្ថានជុំវិញ ក្លិន រុយ ដើម្បីបញ្ចៀសផលប៉ះពាល់បរិស្ថាន ជាក់ស្តែងមិនមានបញ្ហាអ្វីទេ។

-មន្ត្រីប្រចាំការស្រុកសំរោងទងចុះចាក់វ៉ាក់សាំងការពារជម្ងឺសារទឹកគោ ក្របី នៅភូមិគោល ឃុំសំបូរ ចាក់បានសរុប ១២៧ ក្បាល។

-មន្រ្តីមជ្ឈមណ្ឌលបង្កាត់សិប្បនិម្មិតចុះបង្កាត់គោ នៅភូមិព្រៃគុយឃុំត្រពាំងគង ស្រុកសំរោងទង។

ខ-ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ

-លោក ផល មុនី នាយខណ្ឌ បានដឹកនាំលោកនាយរងខណ្ឌ លោកនាយ លោកនាយរងផរព.បស រួមជាមួយសរព. សហការជាមួយអាជ្ញាធរដែនដី ភូមិបាលស្រុកភ្នំស្រួច ចុះពិនិត្យ ផ្ទៀងផ្ទាត់ព្រំប្រទល់ដីអង្គភាពរដ្ឋបានចំនួន ០៣កន្លែងគឹសាលាពលទាហានទី៣, វិទ្យាស្ថានកងទ័ពជើងគោក និងទីបញ្ជាការវរ:សេនាតូចស៊ើបការណ៍ភូមិភាគ ៣ រួចរាល់ ។

-ផរព.កំពង់ស្ពឺ បានកាប់ដើមអំពិល ដែលអាចដួលរលំលើទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ តាមការចង្អុលបង្ហាញរបស់ឯកឧត្តម អ៊ីន ឃុន។

នៅមន្ទីរកសិកម្មបានរៀបចំសិក្ខាសាលាស្ដីពីបទពិសោធនៃជំហានតំបូងក្នុងការអភិវឌ្ឍន៏សហគមន៏កសិកម្មភីម៉ៃដោយមានការឧបត្ថម្ភពីអង្គការ Jica មានការចូលរួមពីសហគមន៏កសិកម្មចំនួន ៥២=១៥០នាក់ក្នុងខេត្ត។

ចំនួនអ្នកចូលទស្សនា
Flag Counter