សកម្មភាពការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ នាថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំច ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ២៣ ខែមករា ឆ្នាំ២០១៩
ចេញ​ផ្សាយ ២៤ មករា ២០១៩
1,448

សកម្មភាពការងាររបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង៉ស្ពឺ ប្រចាំថ្ងៃពុធ ០៣កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ រួមមានៈ

១-ការងារថ្នាក់ដឹកនាំ

-លោកយឹម ណន អនុប្រធានមន្ទីរ និងលោកនាយខណ្ខរដ្ឋបាលព្រៃឈើ បានចូលរួមកិច្ចប្រជុំពិនិត្យករណីបង់ថ្លៃសួយសារ និងបុព្វលាភដែលបានមកពីការលក់ផល អនុផលព្រៃឈើក្នុងតំបន់សម្បទានដីសេដ្ឋកិច្ច  នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាពឯ.ឧ យុទ្ធ ភូថង រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

២~ការងារអង្គភាពជំនាញ
ក~ការងារនីតិកម្មកសិកម្ម

លោកពីង ទិត អនុប្រធានការិ.  បានដឹកនាំមន្ត្រីចំនួន៣រូប រួមមន្ត្រីកសិកម្មស្រុក១រូប ក្រុមប្រឹក្សា២រូប ចុះត្រួតពិនិត្យមូលដ្ឋានលក់សម្ភារកសិកម្មនៅឃុំវាំងចាស់ ស្រុកឧដុង្គដែលបានលក់ហួសសុពលភាពលិខិតអនុញ្ញាត ជាលទ្ធផលរួមមាន:អាជីវករបានដាក់ពាក្យសុំធ្វើលិខិតអនុញ្ញាតបន្តចូលច្រកបានចំនួន៤ដេប៉ូ ក្នុងនោះមានជី២ និងចំណីសត្វ២ ព្រមទាំងអាជីវករម្នាក់គាត់សុំឈប់ការលក់សម្ភារកសិកម្មដោយគ្មានការបង្ខំ និងបានធ្វើកិច្ចសន្យាដឹងឮពីលោកមេឃុំវាំងចាស់។

ខ-ការងារផលិតកម្ម និងបសុព្យាបាល

-លោកទេព វិចិត្រមុនី ប្រធានការិ. និងមន្រ្តី ០៣នាក់ បានចុះអន្តរាគមន៌ព្យាបាលជម្ងឺអុតក្តាមនៅភូមិក្រសាំងផ្អែម ឃុំត្រាចទង ស្រុកឧដុង្គ ដែលមានគោឈឺសរុប ១៦ ក្បាល ស្មើ៦គ្រួសារ យកវត្ថុវិភាគ ៥ក្បាល និងចែកថ្នាំប្លឺមេទីឡែនជូនកសិករចំនួន ១០ លីត្រ។

-ចុះចាក់វ៉ាក់សាំងការពារជម្ងឺសារទឹកគោ ក្របីនៅភូមិត្រាំខ្នារ ឃុំស្នំក្រពើ ស្រុកគងពិសី ចាក់សរុបបាន ១០៩ ក្បាល។

-មន្រ្តីប្រចាំការស្រុកឧដុង្គ បានចុះពិនិត្យកសិដ្ឋានចិញ្ចឹមមាន់នៅ ឃុំជើងរាស់ ចំនួន៣កន្លែង ដោយពិនិត្យបរិស្ថានជុំវិញ ដោយបានណែនាំកសិករពីការអនាម័យ និងការគ្រប់គ្រងកាកសំណល់ ដើម្បីបញ្ចៀសផលប៉ះពាល់បរិស្ថាន ។

គ-ការងារខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ

-លោក ផល មុនី នាយខណ្ខរដ្ឋបាលព្រៃឈើ បានចូលរួមកិច្ចប្រជុំពិនិត្យករណីបង់ថ្លៃសួយសារ និងបុព្វលាភដែលបានមកពីការលក់ផល អនុផលព្រៃឈើក្នុងតំបន់សម្បទានដីសេដ្ឋកិច្ច  នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាពឯ.ឧ យុទ្ធ ភូថង រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

-លោកសុខ សុខុន នាយរងផរព.បស រួមជាមួយ លោកនាយសរព.ត្រត្រ បានចុះស្រាវជ្រាវរកម្ចាស់ឈើសន្និធិ នៅឃុំចំបក់ចំនួន ០១ករណី។

 

ចំនួនអ្នកចូលទស្សនា
Flag Counter