កិច្ចប្រជុំស្តីពីការបូកសរុបលទ្ធផលការងារប្រចាំសប្តាហ៍ទី២ និងទិសដៅអនុវត្តសប្តាហ៍បន្តក្នុងខែមករា ឆ្នាំ២០១៩ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ
ចេញ​ផ្សាយ ១៥ មករា ២០១៩
1,384

ថ្ងៃអង្គារ ១០កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៥ ខែមករា ឆ្នាំ២០១៩
នៅសាលប្រជុំនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារកសិកម្មប្រចាំសប្តាហ៍ទី២ ខែមករា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក ឈៀង តុលា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងមានការចូលរួមពី លោក លោកស្រីអនុប្រធានមន្ទីរ, លោក លោកស្រី នាយ នាយរងខណ្ឌរដ្ឋបាលជលផល, លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យចំណុះមន្ទីរទាំង១០ ដែលមានរបៀបវីរៈដូចខាងក្រោម៖
១.មតិស្វាគមន៍ និងបើកអង្គប្រជុំរបស់លោកប្រធានអង្គប្រជុំ
២.ផ្សព្វផ្សាយការណែនាំរបស់ថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំខេត្ត
៣.ផ្សព្វផ្សាយលិខិតលេខ ១២០៤៨ កសក របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
៤.ផ្សព្វផ្សាយលិខិតលេខ ៣៣៩ កសក របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
៥.ពិភាក្សាដើម្បីរៀបចំសណ្តាប់ធ្នាប់ និងបរិស្ថានជុំវិញមន្ទីរ
៦.មតិយោបល់របស់ថ្នាក់ដឹកនាំខណ្ឌ និងការិយាល័យចំណុះមន្ទីរជំនាញទាំង១០ (បញ្ហាប្រឈម និងដំណោះស្រាយ)
៧.មតិយោបល់របស់លោក លោកស្រីអនុប្រធានមន្ទីរ
៨.មតិបូកសរុបបិទអង្គប្រជុំ របស់លោកប្រធានអង្គប្រជុំ
+ស្ថានភាពបង្កបង្កើនផលស្រូវ និងដំណាំរដូវប្រាំងដូចខាងក្រោម៖
១.ផែនការផលិតស្រូវប្រាំងចំនួន ៧៥០ហ.ត
២.អនុវត្តបាន៖
-ភ្ជួរសរុបបានចំនួន ១១៣ហ.ត ក្នុងនោះភ្ជួរដោយគ្រឿងយន្តកសិកម្មចំនួន ១០៦ហ.ត
-សាបសរុបចំនួន២ហ.ត
-ស្ទូង ព្រោះសរុបចំនួន ៦២ហ.ត ស្មើនឹង៨,២៧% ក្នុងនោះសន្ទូងចំនួន ២ហ.ត និងព្រោះសរុបចំនួន ៦០ហ.ត។
៣.ដំណាំរួមផ្សំ អនុវត្តបានសរុបចំនួន ១៣២ហ.ត ក្នុងនោះសណ្តែកដី ៧ហ.ត, សណ្តែកបាយ១ហ.ត, បន្លែគ្រប់មុខ៨៦ហ.ត និងឪឡឹកចំនួន ៣៨ហ.ត

+លោកប្រធាន បានលើកឡើងអំពី "យន្តការផលិតកម្មកសិកម្មតាមកិច្ចសន្យា" របស់ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើប្រធានបទស្តីពី "របាយការណ៍វឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅបន្តក្នុងការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា" ដែលមានតួអង្គពាក់ព័ន្ធសំខាន់ៗ ៤ គឺអ្នកផលិត រួមទាំងអ្នកកែច្នៃ ឯកជន ដៃគូរអភិវឌ្ឍន៍ និងវស័យសាធារណៈរបស់រដ្ឋ។ ដើម្បីដោះស្រាយរាល់បញ្ហាប្រឈមខាងលើ ឯកឧត្តមរដ្ឋមន្រ្តី បានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីអនុវត្តបន្តដូចខាងក្រោម៖

១.ប្រគល់ភារកិច្ចជូន ប្រធានលេខាលិការដ្ឋានក្នុងការចាត់ចែងរៀបចំសមាសភាពគណៈកម្មការបច្ចេកទេសអន្តរក្រសួងមួយជាបន្ទាន់

២.ប្រគល់ភារកិច្ចជូន អគ្គនាយកដ្ឋានកសិកម្ម ដើម្បីធ្វើការជាមួយសហភាពសហគមន៍កសិកម្មក្នុងការលប់បំបាត់ការយកកម្រៃ ពីសហគមន៍ តាមរយៈការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា

៣.ប្រគល់ភារកិច្ចជូនសភាពាណិជ្ជកម្មកម្ពុជា ក្នុងការសម្របសម្រួលជាមួយអគ្គពន្ធដារបញ្ឈប់ការយក VAT ពីការដឹកជញ្ជូនស្រូវរបស់ក្រុមហ៊ុន ក្នុងការដឹកជញ្ជូនពីសហគមន៍កាន់ឃ្លាំងស្តុករបស់ក្រុមហ៊ុន។

៤.ប្រគល់ភារកិច្ចជូនលេខាធិការដ្ឋាន ធ្វើការរៀបចំប្រជុំគណៈកម្មាធិការអោយបាន៣ខែម្តង ដើម្បីធ្វើការតាមដានពីវឌ្ឍនភាព និងបញ្ហាប្រឈមលើការងារដែលបានអនុវត្តន៍។
+ចំពោះលទ្ធផលសម្រាប់ការអនុវត្តខែបន្ទាប់សំខាន់ៗរួមមាន៖
-ពិនិត្យ និងសម្របសម្រួលជម្រុញការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យានៅតាមមូលដ្ឋានផលិតកម្មកសិកម្ម
-រៀបចំធ្វើរង និងបណ្តុះកូនបន្លែ សម្រាប់ដាំក្នុងសួនបន្លែរបស់ការរិយាល័យក្នុងមន្ទីរ
-បន្តចុះជួយសម្របសម្រួល និងជម្រុញការងារផលិតកម្មដំណាំស្រូវរដូងប្រាំង និងដំណាំបន្លែ ពិសេសតំបន់ដែលមានសក្តានុពល និងតំបន់ដែលកំពុងអនុវត្តដោយគម្រោងនានា។
-បន្តចុះពិនិត្យតាមដានការងារសហគមន៍កសិកម្ម
-បន្តចុះពិនិត្យតាមដានមូលដ្ឋានអាជីវកម្មសម្ភារកសិកម្ម និងជំរុញការធ្វើលិខិតអនុញ្ញាតដល់អាជីវករ ដែលហួសសុពលភាពនៅតាមបណ្តាស្រុក
-បន្តចុះពិនិត្យតាមដាន និងសម្របសម្រួលការងារដាំដុះ របស់ក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច
-បន្តចុះត្រួតពិនិត្យអនាម័យសត្វ សាច់ នៅតាមទីសត្តឃាត និងកន្លែងដាក់តាំងលក់សាច់, ពិនិត្យតាមដានកសិដ្ឋានចិញ្ចឹមសត្វ, ពិនិត្យ និងព្យាបាលជម្ងឺសត្វ, ចុះចាក់វ៉ាក់សាំងសារទឹក និងអុតក្តាមគោ-ក្របី តាមបណ្តាស្រុក និងផ្សព្វផ្សាយការសាងសង់ឡជីវឧស្ម័ន
-បន្តផ្សព្វផ្សាយ និងអនុវត្តច្បាប់ ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើ និងសត្វព្រៃគ្រប់ប្រភេទ, ជំរុញការធ្វើនិយ័តកម្មច្បាប់ដល់បណ្តារោងអាជីវកម្មផល អនុផលព្រៃឈើ, បន្តការថែទាំ និងចែកចាយកូនឈើ។

ចំនួនអ្នកចូលទស្សនា
Flag Counter