កិច្ចប្រជុំបូកសរុបលទ្ធផលការងារកសិកម្មប្រចាំខែធ្នូ ឆ្នំា២០១៨ និងទិសដៅអនុវត្តខែមករា ឆ្នាំ២០១៩ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ
ចេញ​ផ្សាយ ២៥ ធ្នូ ២០១៨
1,531

ថ្ងៃអង្គារ ៣រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០១៨
នៅសាលប្រជុំនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារកសិកម្មប្រចាំខែធ្នូ ឆ្នាំ២០១៨ និងទិសដៅអនុវត្តខែមករា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក ឈៀង តុលា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងមានការចូលរួមពី លោកអនុប្រធានមន្ទីរ, លោក លោកស្រី នាយ នាយរងខណ្ឌរដ្ឋបាលទំាង២, លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យចំណុះមន្ទីរទាំង១០, លោក ប្រធានកាិរយាល័យកសិកម្មក្រុង ស្រុក ទាំង៨ ដែលមានរបៀបវីរៈដូចខាងក្រោម៖
១.ផ្សព្វផ្សាយការណែនាំរបស់ថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំខេត្ត
២.ផ្សព្វផ្សាយលិខិតលេខ ១១៤១៨/៣៨៣ កសក.កផក របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
៣.ពិភាក្សាឆ្លើយតបលិខិតលេខ ១៧០ ទរពអ.កស្ព របស់មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច
៤.ពិនិត្យឆ្លងរបាយការណ៍សប្តាហ៍ និងខែធ្នូ (ថ្នាក់ដឹកនាំខណ្ឌរដ្ឋបាល និងការិយាល័យជំនាញក្រោមឱវាទមន្ទីរ)
៥.មតិរាយការណ៍ការសង្ខេបពីការិយាល័យកសិកម្មក្រុង ស្រុក (បញ្ហាប្រឈម និងដំណោះស្រាយ)
៦.មតិរាយការណ៍ការសង្ខេបពីការិយាល័យចំណុះមន្ទីរទាំង១០
 (បញ្ហាប្រឈម និងដំណោះស្រាយ)
៧.មតិយោបល់របស់លោក លោកស្រីអនុប្រធានមន្ទីរ
៨.មតិបូកសរុបបិទអង្គប្រជុំ របស់លោកប្រធានអង្គប្រជុំ
+ស្ថានភាពប្រមូលផលស្រូរដូវវស្សាដូចខាងក្រោម៖
-ផ្ទៃដីអនុវត្តបានសរុបចំនួន ១១៣ ៨៩១ ហ.ត ស្មើនឹង ១០០,២៥% នៃផែនការ ១១៣,៦០០ ហ.ត
-ផ្ទៃដីបានប្រមូលផលសរុបចំនួន ៨៤,៤៦០ ហ.ត ស្មើនឹង ៧៤,១៥% នៃផ្ទៃដីអនុវត្តបានសរុប
-ទិន្នផលមធ្យម ៣,០៦៥ តោន/ហ.ត
+ចំពោះលទ្ធផលសម្រាប់ការអនុវត្តខែបន្ទាប់សំខាន់ៗរួមមាន៖
-រៀបចំធ្វើរង និងបណ្តុះកូនបន្លែ សម្រាប់ដាំក្នុងសួនបន្លែរបស់ការរិយាល័យក្នុងមន្ទីរ
-បន្តចុះជួយសម្របសម្រួល និងជម្រុញការងារផលិតកម្មដំណាំស្រូវរដូងប្រាំង និងដំណាំបន្លែ ពិសេសតំបន់ដែលមានសក្តានុពល និងតំបន់ដែលកំពុងអនុវត្តដោយគម្រោងនានា
-បន្តចុះពិនិត្យតាមដានការងារសហគមន៍កសិកម្ម
-បន្តចុះពិនិត្យតាមដានមូលដ្ឋានអាជីវកម្មសម្ភារកសិកម្ម និងជំរុញការធ្វើលិខិតអនុញ្ញាតដល់អាជីវករ ដែលហួសសុពលភាពនៅតាមបណ្តាស្រុក
-បន្តចុះពិនិត្យតាមដាន និងសម្របសម្រួលការងារដាំដុះ របស់ក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច
-បន្តចុះត្រួតពិនិត្យអនាម័យសត្វ សាច់ នៅតាមទីសត្តឃាត និងកន្លែងដាក់តាំងលក់សាច់, ពិនិត្យតាមដានកសិដ្ឋានចិញ្ចឹមសត្វ, ពិនិត្យ និងព្យាបាលជម្ងឺសត្វ, ចុះចាក់វ៉ាក់សាំងសារទឹក និងអុតក្តាមគោ-ក្របី តាមបណ្តាស្រុក និងផ្សព្វផ្សាយការសាងសង់ឡជីវឧស្ម័ន
-បន្តផ្សព្វផ្សាយ និងអនុវត្តច្បាប់ ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើ និងសត្វព្រៃគ្រប់ប្រភេទ, ជំរុញការធ្វើនិយ័តកម្មច្បាប់ដល់បណ្តារោងអាជីវកម្មផល អនុផលព្រៃឈើ, បន្តការថែទាំ និងចែកចាយកូនឈើ

ចំនួនអ្នកចូលទស្សនា
Flag Counter