កិច្ចប្រជុំស្តីពីការបូកសរុបលទ្ធផលការងារប្រចាំសប្តាហ៍ និងទិសដៅអនុវត្តសប្តាហ៍បន្តក្នុងខែធ្នូ ឆ្នាំ២០១៨ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ
ចេញ​ផ្សាយ ១១ ធ្នូ ២០១៨
1,426

ថ្ងៃអង្គារ ៤កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ២០១៨

នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ នេសាទខេត្តកំពង់ស្ពឺ លោក ឆែ ពេជ្រ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានដឹកនាំកិច្ចប្រជុំស្តីពីការបូកសរុបលទ្ធផលការងារកសិកម្ម ប្រចាំសប្តាហ៍ និងទិសដៅអនុវត្តសប្តាហ៍បន្ទាប់ ក្នុងខែធ្នូ ឆ្នាំ២០១៨ ដែលមានរបៀបវីរៈដូចខាងក្រោម៖
១.ការផ្សព្វផ្សាយការណែនាំរបស់ថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំខេត្ត
២.ពិភាក្សារសណ្តាប់ធ្នាប់ និងបរិស្ថានជុំវិញមន្ទីរ
៣.មតិយោបល់របស់ថ្នាក់ដឹកនាំខណ្ឌទាំង២ និងការិយាល័យចំណុះមន្ទីរទាំង១០ (បញ្ហាប្រឈម និងដំណោះស្រាយ)
៤.មតិបូកសរុបលទ្ធផល និងបិទអង្គប្រជុំរបស់លោកប្រធានអង្គប្រជុំ
+ស្ថានភាពប្រមូលផលស្រូវរដូវវស្សាដូចខាងក្រោម៖
    -ផ្ទៃដីអនុវត្តបានសរុបចំនួន ១១៣,៨៩១ ហ.ត ស្មើនឹង ១០០,២៥% នៃផែនការ ១១៣,៦០០ហ.ត
            -ផ្ទៃដីបានប្រមូលផលសរុបចំនួន ៣៥,៧១៤ ហ.ត ស្មើនឹង ៣១,៥៥% នៃផ្ទៃដីអនុវត្តថបានសរុប
            -ទិន្នផលមធ្យម ៣,០៧៣តោន/ហ.ត
            -បរិមាណផលសរុបចំនួន ១០៩,៧៣៧ តោន

+ចំពោះលទ្ធផលសម្រាប់អនុវត្តសប្តាហ៍បន្ទាប់សំខាន់ៗរួមមាន៖
-បន្តចុះអង្កេតស្ទង់ទិន្នផលស្រូវ និងបន្តប្រមូលផលស្រូវកណ្តាល និងស្រូវធ្ងន់
-ចុះពិនិត្យតាមដានការងារសហគមន៍កសិកម្ម 
-បន្តចុះត្រួតពិនិត្យតាមដានមូលដ្ឋានអាជីវកម្មសម្ភារកសិកម្ម និងជំរុញការធ្វើលិខិតអនុញ្ញាតដល់អាជីវករដែល ហួសសុពលភាព នៅតាមបណ្តាស្រុក
-បន្តចុះពិនិត្យតាមដាន និងសម្របសម្រួលការងារដាំដុះ របស់ក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច
-បន្តចុះត្រួតពិនិត្យអនាម័យសត្វ សាច់ នៅតាមទីសត្តឃាត និងកន្លែងដាក់តាំងលក់សាច់, ពិនិត្យតាមដានកសិដ្ឋានចិញ្ចឹមសត្វ, ពិនិត្យ និងព្យាបាលជម្ងឺសត្វ, ចុះចាក់វ៉ាក់សាំងសារទឹក និងអុតក្តាមគោ-ក្របី តាមបណ្តាស្រុក និងផ្សព្វផ្សាយការសាងសង់ឡជីវឧស្ម័ន
-បន្តផ្សព្វផ្សាយ និងអនុវត្តច្បាប់ដើមទប់ស្កាត់បទល្មើសព្រៃឈើ និងសត្វព្រៃគ្រប់ប្រភេទ, ជំរុញការធ្វើនយ័តកម្ម ច្បាប់ដល់បណ្តារោងអាជីវកម្មផល អនុផលព្រៃឈើ, បន្តការថែទាំ និងចែកចាយកូនឈើ
-ទំនាក់ទំនងស្នើសុំបៀវត្សខែធ្នូ ឆ្នាំ២០១៨
-ចុះស្រង់តម្លៃទីផ្សារកសិផល

ចំនួនអ្នកចូលទស្សនា
Flag Counter