កិច្ចប្រជុំបច្ចេកទេស និងសិក្ខាសាលាបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់គម្រោង "ការគ្រប់គ្រងរួមគ្នា ដើម្បីការពារ និងស្តារសេវាកម្មទីជម្រាល និងប្រព័ន្ធបរិស្ថាននៅតំបន់ជួរភ្នំក្រវ៉ាញ (ប៉ែកខាងលើនៃអាងស្ទឹងព្រែកត្នោត)
ចេញ​ផ្សាយ ១៥ វិច្ឆិកា ២០១៨
1,343

រសៀលថ្ងៃពុធ ៧កើត ខែ កត្តិក ឆ្នាំច​ សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨

នៅសាលប្រជុំនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ បានសហការណ៍ជាមួយក្រុមការងារគម្រោងការគ្រប់គ្រងរួមគ្នា ដើម្បីការពារ និងស្តារសេវាកម្មទីជម្រាល​ និងប្រព័ន្ធបរិស្ថាននៅតំបន់ ជួរភ្នំក្រវ៉ាញ (ប៉ែកខាងលើនៃអាងស្ទឹងព្រែកត្នោត) ហៅកាត់ថា CoWES ដើម្បីរៀបចំកិច្ចប្រជុំបច្ចេកទេស និងសិក្ខាសាលាប្រចាំឆ្នាំ ដើម្បីពិនិត្យ និងបូកសរុបលទ្ធផល ព្រមទាំងចែករំលែកមេរៀន និងបទពិសោធន៍ក្នុងការអនុវត្តគម្រោង CoWES ឆ្នាំ២០១៨ ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព លោកជំទាវ ចាន់​ ផលលឿន  អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកបណ្ឌិតមាស ពិសិដ្ឋ អគ្គលេខាធិការរងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ឈៀង តុលា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ។ កិច្ចប្រជុំ និងសិក្ខាសាលានេះ ប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី ១៤-១៥ ខែ វិច្ឆិកា ឆ្នាំ២០១៨ ដែលមានអ្នកចូលរួមប្រមាណ ៧០នាក់ ដែលអញ្ជើញមកពីគណៈកម្មការតម្រង់ទិសគម្រោង តំណាងនាយកដ្ឋានពាក់ព័ន្ធ ក្នុងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមការងារគម្រោង ដៃគូរអនុវត្តគម្រោង មន្ត្រីកម្មវិធី និងជំនួយការកម្មវិធី UNDP តំណាងរដ្ឋបាលខេត្តកំពង់ស្ពឺ និងសមាសភាពពាក់ព័ន្ធមួយចំនួនទៀត។ កិច្ចប្រជុំ និងសិក្ខាសាលាខាងលើ មានគោលបំណង ដើម្បីពិនិត្យ ​និងពិភាក្សាលំអិតអំពីលទ្ធផលការងារ បញ្ហាប្រឈម ដំណោះស្រាយ ការទទួលខុសត្រូវ ផែនការ វិធីសាស្ត្រ បច្ចេកទេស ដែលនឹងត្រូវអនុវត្តបន្ត។ ក្នុងកិច្ចប្រជុំ និងសិក្ខាសាលាខាងលើនេះ ក៍មានជាបទបង្ហាញ និងការពិភាក្សាក្រុមផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter