អបអរសាទរព្រះរាជពិធីបុណ្យអុំទូក របស់ខេត្តកំពង់ស្ពឺ
ចេញ​ផ្សាយ ១១ វិច្ឆិកា ២០១៨
1,419

រសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨

ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូកប្រពៃណីជាតិ ឆ្នាំនេះរដ្ឋបាលសាលាខេត្តកំពង់ស្ពឺ បានរៀបចំប្រារព្ធពិធីប្រណាំងទូក "ង" នៅតាមបណ្តោយដងស្ទឹងព្រែកត្នោត ចំណុចសួនច្បារសម្តេចសង្ឃ ជួន ណាត ដែលប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី ១០ ដល់ ១១ ខែវិច្ឆិកា ឆ្នំ២០១៨ ដោយមានទូកចូលរួមសរុបចំនួន ៤៣ទូក រួមមាន៖

-ទូកអុំជាកិត្តិយសចំនួន ២ទូក

-ទូកខ្នាតអន្តរជាតិចំនួន ៤ទូក

-ទូកផ្កាចារបុរសចំនួន ៣០ទូក

-ទូកផ្កាចារនារីចំនួន ៣ទូក

-ទូកខ្ទះត្នោតចំនួន ៤ទូក

ក្នុងនោះមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក៏បានបញ្ជូនទូកចូលរួមចំនួន ១គ្រឿង ឈ្មោះ "កសិកម្មមានជ័យបារមីរំលេចសំបួរ" ដែលមានចំណុះ ៨នាក់ សម្រាប់ចូលរួមប្រណំាងផងដែរ។

ក្នុងកម្មវិធីអបអរសាទរនៃព្រះរាជពិធីបុណ្យអុំទូកប្រពៃណីជាតិខ្មែរនេះផងដែរ ឯកឧត្តម វី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ និងអះអាងថា សន្តិសុខសណ្តាប់ធ្នាប់ត្រូវបានរឹតបណ្តឹង ដោយប្រើប្រាស់កងកម្លាំងទាំង៣ប្រភេទជាច្រើននាក់ និងមានតំបន់ការពារតាមគោលដៅ គោលដៅរបស់សុខាភិបាល សម្រាប់ជួយសង្គ្រោះ និងផ្លូវបញ្ចៀសចរាចរបានយ៉ាងប្រសើរផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter